ព័ត៌មានអន្តរជាតិ

គណៈរដ្ឋមន្ត្រី អ៊ីស្រាអ៊ែល សម្រេចចិត្ត ក្នុងការបង្កើនប្រតិបត្តិការ យោធា នៅក្នុងទីក្រុង Rafah

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បណ្តាញជាច្រើនបានរាយការណ៍ថា ការពង្រីកទៅលើប្រតិបត្តិការ របស់អ៊ីស្រាអែលនៅក្នុងទីក្រុង Rafah ដែលមានប្រជាជនច្រើន នៅភាគខាងត្បូងហ្គាហ្សាត្រូវបានអនុម័តដោយ
គណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារសន្តិសុខ របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីយប់ថ្ងៃព្រហស្បតិ៍។

របាយការណ៍នេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានប្តេជ្ញាបញ្ឈប់ការផ្គត់ផ្គង់ អាវុធវាយលុកដល់អ៊ីស្រាអែល ប្រសិនបើយោធារបស់ខ្លួន ចូលទៅក្នុងទីតាំង ដែលជាបណ្តុំនៃមជ្ឈមណ្ឌលប្រជាជន
បំផុតក្នុងទីក្រុង។

រថក្រោះ និងកងទ័ពរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចូលដល់ផ្នែកខាងកើតនៃទីក្រុង Rafah នៅព្រឹកព្រលឹមថ្ងៃអង្គារ ដោយដណ្តើមបានច្រកឆ្លងកាត់ព្រំដែនដែលតភ្ជាប់តំបន់ហ្គាហ្សា និងអេហ្ស៊ីប ក៏ដូចជា
ការបើកការវាយប្រហារ តាមអាកាសផងដែររួចទៅហើយ។

ប្រភពផ្តល់ព័ត៌មានគួរឲ្យទុកចិត្តចំនួន បីនាក់បាននិយាយថា គណៈរដ្ឋមន្ត្រីបានណែនាំអ្នកចរចារបស់អ៊ីស្រាអែល ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយ
ក្រុមហាម៉ាស់នៅក្នុង ការវាយប្រហារឆ្លងព្រំដែន របស់ខ្លួននៅថ្ងៃទី៧ ខែតុលាលើអ៊ីស្រាអែលផងដែរ ក្នុងការសម្រេចចិត្តនេះ ៕

ប្រែសម្រួល​៖ស៊ុនលី

To Top