ព័ត៌មានអន្តរជាតិ

រុស្សីប្រកាសបើកការ វាយប្រហារ សាជាថ្មីរំកិលខ្លួន បន្ថែមទៀត ចូលទឹកដីអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងកាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ី បានបើកការវាយ លុកទ្រង់ទ្រាយធំថ្មីមួយ លើតំបន់ Kharkov នៃប្រទេសអ៊ុយក្រែន ។

ការវិវត្តនេះ ត្រូវបានប្រកាស ជាលើកដំបូងដោយក្រសួងការពារជាតិ អ៊ុយក្រែនដែលបានអះអាង នៅមុនថ្ងៃដែលកងកម្លាំងរុស្ស៊ី បានវាយប្រហារទីតាំង ការពារនៅជិតទីក្រុងព្រំដែន
Volchansk ។

ក្រសួងបាននិយាយថា ការវាយប្រហារនេះ ត្រូវបានអមដោយការទម្លាក់គ្រាប់បែក ពីលើអាកាសយ៉ាងធ្ងន់ធ្ងរ ដោយបន្ថែមថា ការប្រយុទ្ធគ្នា មានកម្រិតផ្សេងៗគ្នា កំពុងបន្តនៅតាម បណ្តោយព្រំដែនរុស្ស៊ី ជាមួយតំបន់ Kharkovផងដែរ ។

ការអះអាងនេះត្រូវ បានយកមកធ្វើការពង្រីកព័ត៌មាន បន្ថែមទៀតដោយលោក Vladimir Zelensky ហើយទោះបីជាយ៉ាងនាក្តីប្រធានាធិបតី បានទទូចថាកងទ័ពអ៊ុយក្រែន បានត្រៀមខ្លួនយ៉ាងល្អ
ដើម្បីទប់ទល់ការវាយប្រហារ របស់រុស្ស៊ីនៅក្នុងតំបន់៕

ប្រែសម្រួល៖ស៊ុនលី

To Top