គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Oleksandr Pavliuk មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសនេះនឹងប្រឈមមុខនឹង “ដំណាក់កាលសំខាន់នៃសង្គ្រាម” ក្នុងរយៈពេលពីរខែខាងមុខ។
លោកបានស្នើថា រុស្ស៊ីនឹងបន្តផ្តោតលើការវាយលុកនៅក្នុងតំបន់ Luhansk និង Donetsk ប៉ុន្តែក៏អាចវាយប្រហារស្រុកភាគឦសាននៃតំបន់ Kharkiv និងតំបន់ Sumy ផងដែរ។
លោក Pavliuk បានលើកឡើងថា “រុស្ស៊ីដឹងថា ប្រសិនបើយើងទទួលបានអាវុធគ្រប់គ្រាន់ក្នុងរយៈពេលមួយខែ ឬពីរខែ ស្ថានភាពអាចនឹងប្រឈមមុខនឹងពួកគេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ដថា អ៊ុយក្រែន ត្រូវការជាបន្ទាន់ដើម្បីពង្រឹងការការពារដែនអាកាសរបស់ខ្លួនដោយកត់សម្គាល់ថាការរំពឹងទុកនៃការដឹកជញ្ជូនយន្តហោះចម្បាំង F-16 នៅដើមខែមិថុនា នឹងផ្តល់នូវ “ការជំរុញផ្លូវចិត្តដ៏សំខាន់” សម្រាប់អ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា