គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃសុក្រថា លោក Oleksandr Pavliuk មេបញ្ជាការកងទ័ពជើងគោករបស់ប្រទេសអ៊ុយក្រែន បានលើកឡើងថា ប្រទេសអ៊ុយក្រែន នឹងប្រឈមមុខនឹង “ដំណាក់កាលសំខាន់នៃសង្គ្រាម” ក្នុងរយៈពេល២ខែខាងមុខ ។
លោកបានលើកឡើងថា រុស្ស៊ី នឹងបន្តផ្តោតលើការវាយលុកចូលក្នុងតំបន់ Luhansk និង Donetsk ប៉ុន្តែក៏អាចវាយប្រហារស្រុកនៅភាគឦសាននៃតំបន់ Kharkiv និងតំបន់ Sumy ផងដែរ។
លោក Pavliuk បានបញ្ជាក់ថា “រុស្ស៊ីដឹងថា ប្រសិនបើយើងទទួលបានអាវុធគ្រប់គ្រាន់ក្នុងរយៈពេល១ខែ ឬ២ខែ ស្ថានភាពអាចនឹងប្រឈមមុខនឹងពួកគេមិនខាន” ។
លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវការជាបន្ទាន់ដើម្បីពង្រឹងការការពារដែនអាកាសរបស់ខ្លួនដោយបានធ្វើការកត់សម្គាល់ថា ការរំពឹងទុកនៃការដឹកជញ្ជូនយន្តហោះចម្បាំង F-16 នៅដើមខែមិថុនានឹងផ្តល់នូវ “ការជំរុញផ្លូវចិត្តដ៏សំខាន់ណាស់” សម្រាប់អ៊ុយក្រែន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា