ព័ត៌មានអន្តរជាតិ

ប៉ូលិសសិង្ហបុរី ចាប់ខ្លួនក្រុមឆបោកប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច ចំនួន៣១៩នាក់

CNA

សិង្ហបុរី៖ យោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ប៉ូលិសបានឲ្យដឹងថា ប៉ូលិសសិង្ហបុរីបានចាប់ខ្លួនជនសង្ស័យចំនួន ៣១៩នាក់សម្រាប់បទល្មើសឆបោកប្រាក់ក្នុងអំឡុងពេលប្រតិបត្តិការចាប់ពីថ្ងៃទី២៦ ខែមេសាដល់ថ្ងៃទី៩ ខែឧសភា ។

គួរបញ្ជាក់ថា ជនសង្ស័យបានជាប់ពាក់ព័ន្ធនឹងករណីឆបោកជាង១.១០០ករណី រួមទាំងការឆបោកតាមអេឡិចត្រូនិច ការក្លែងបន្លំធ្វើជាមិត្តភ័ក្តិ ការបោកប្រាស់លើការវិនិយោគ ការឆបោកស្នេហាតាមអ៊ីនធើរណេត និងការបោកប្រាស់ការងារផង ដែរ ។

ប៉ូលិសបានបញ្ជាក់ថា ជនរងគ្រោះបានបាត់បង់ប្រាក់ជាង៩លានដុល្លារសិង្ហបុរី ស្មើនឹង៦,៦លានដុល្លារសហរដ្ឋអាមេរិក ។

ក្រុមជនសង្ស័យទាំងនេះកំពុងស្ថិត នៅក្រោមការស៊ើបអង្កេតពីបទឆបោក ការលាងលុយកខ្វក់ ឬផ្តល់សេវាទូទាត់ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top