ព័ត៌មានអន្តរជាតិ

ស្វីសបដិសេធ ការចោទប្រកាន់ របស់រុស្សី ថាខ្លួនលែងជាប្រទេស ជាអព្យាក្រិតទៀតហើយ

AFP
" "

បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT អព្យាក្រឹតភាពរបស់ប្រទេសស្វីស នៅតែមិនផ្លាស់ប្តូរ ឡើយ នេះបើយោង តាមការបញ្ជាក់ដោយ ក្រសួងការបរទេស របស់ប្រទេសនេះ បានទទូចនៅមុនសន្និសីទ សន្តិភាពស្តីពីជម្លោះអ៊ុយក្រែន នៅខែក្រោយ ។

ការលើកងឡើងនេះ ត្រូវបានធ្វើលើង បន្ទាប់ពីរុស្ស៊ីបានចោទ ប្រកាន់រដ្ឋាភិបាលទីក្រុង Bern ថាបានចូលខាង លោកខាងលិច និងក្រុងគៀវកាន់តែជ្រៅឡើង ក្នុងការប្រឈមមុខគ្នានាពេលបច្ចុប្បន្ន ដោយព្រមទាំងកំពុង ធ្វើឱ្យខ្លួនក្លាយ ជាអ្នកសម្រុះសម្រួល មិនសមរម្យទៀតផង។

" "

យោងតាមរដ្ឋាភិបាលស្វីស កិច្ចប្រជុំកំពូល សន្តិភាពនៅអ៊ុយក្រែន មានគោលបំណង ត្រួសត្រាយផ្លូវឆ្ពោះទៅរក សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង នៅក្នុងប្រទេសអឺរ៉ុប ខាងកើតផងដែរ។

" "

ក្នុងនោះរដ្ឋាភិបាលទីក្រុងBern ក៏បានអញ្ជើញគណៈប្រតិភូជាង១៦៩ ប្រទេសមកពីជុំវិញពិភពលោក រួមទាំងសមាជិកនៃ G7, G20, BRICS និង EUដែរដែល ទោះ​ជា​យ៉ាង​ណា ស្វីស​មិន​បាន​បន្ត​ការ​អញ្ជើញ ទៅ​កាន់​ប្រទេស​រុស្ស៊ី​ទេ។

កាលពីខែមុន ប្រធានាធិបតីរុស្ស៊ី លោក ​​Vladimir Putin បានចាត់ទុកការលើកឡើង របស់ទីក្រុង Bern ហាក់ដូចជាមិនសមហេតុផល ដោយលោកបានសង្កត់ធ្ងន់ថា យើងមិនត្រូវបានអញ្ជើញឱ្យទៅទីនោះ ខណៈពេលដែល វាត្រូវបាន គេនិយាយថាវាមិនអាចទៅរួចទេ ក្នុងការដោះស្រាយអ្វីមួយ ដោយគ្មានរុស្ស៊ីចូលរួមទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top