ព័ត៌មានអន្តរជាតិ

លោក Lavrov នៅតែបន្តតំណែង ជារដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សភាជាន់ខ្ពស់ នៃសភារុស្សី បានប្រកាសកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavro ត្រូវបានគេរំពឹងថានឹងបន្ត នៅក្នុង តួនាទីរបស់គាត់ បន្ទាប់ពីការរុះរើរដ្ឋាភិបាល ដែលមាន អាណត្តិដោយលោក Vladimir Putin ចូលកាន់តំណែង ជាប្រធានាធិបតីសាជាថ្មី នាពេលកន្លងមក។

លោក Lavrov អាយុ ៧៤ឆ្នាំបានបម្រើការជារដ្ឋមន្ត្រីការបរទេស នៅក្នុងរដ្ឋាភិបាលរុស្ស៊ីជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០០៤ហើយមុននោះ អ្នកការទូតអាជីពបាន ចំណាយពេលមួយទសវត្សរ៍ តំណាងឱ្យទីក្រុងម៉ូស្គូ នៅអង្គការសហប្រជាជាតិ ។

នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ក្រោមការដឹកនាំ របស់ប្រធានាធិបតី Boris Yeltsin លោកបានកាន់តំណែង ជាអនុរដ្ឋមន្ត្រីការបរទេស ម្តងដែរ។

គួរឲ្យដឹងដែរថាក្រោយការ រុះរើរដ្ឋាភិបាល រដ្ឋមន្ត្រីតែមួយគត់ ដែលបាត់បង់តំណែង គឺរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu ដែលតាម ផែនការ លោកនឹង​បាត់បង់​តំណែង ​ជា​រដ្ឋមន្ត្រី​ក្រសួង ការពារជាតិរុស្ស៊ី​ ទៅ​ឲ្យ​ឧបនាយករដ្ឋមន្ត្រី​ស្តីទី​លោក Andrei Belousov៕

ប្រែសម្រួល៖ស៊ុនលី

To Top