រូបថតដែលថតនៅខែមីនា ឆ្នាំ១៩៩៩ បានកត់ត្រានូវរឿងរ៉ាវ អំពីការបន្តវេប្រពៃណីគ្រួសារ
លោកស្រីQi Xin អ្នកម្តាយរបស់លោកXi Jinpingធ្លាប់បានចម្លងបាវចនារបស់មន្ត្រីមួយ ដែលបានបន្សល់ទុកតាំងពីរជ្ជកាលMing គឺ៖ ថ្នាក់ក្រោមកោតខ្លាចខ្ញុំមិនមែន ដោយសារតែខ្ញុំតឹងរ៉ឹងនោះទេ ប៉ុន្តែដោយសារតែខ្ញុំស្អាតស្អំ, ប្រជាជនទុកចិត្តខ្ញុំ មិនមែនដោយសារខ្ញុំពូកែទេ តែដោយសារខ្ញុំធ្វើការដោយយុត្តិធម៌។ បើអ្នកយុត្តិធម៌ ប្រជជនមិនហ៊ានបោកទេ បើអ្នកស្អាតស្អំ ថ្នាក់ក្រោមមិនហ៊ានមើលងាយទេ។ ធ្វើការដោយយុត្តិធម៌ ទើបអាចដឹងត្រូវដឹងខុស ធ្វើការដោយស្អាតស្អំ ទើបអាចបង្កើតកិត្យានុភាពបាន។
នៅខែមិថុនា ឆ្នាំ១៩៥៣ លោកXi Jinpingបានកើតនៅក្នុងគ្រួសារបដិវត្តន៍មួយ ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារ ការអប់រំនិងប្រពៃណីក្នុងគ្រួសារ។ អ្នកម្ដាយរបស់លោកបាននិយាយថា អ្វីដែលឪពុកម្ដាយព្រួយបារម្ភបំផុតនោះ គឺការលូតលាស់របស់កូនៗ “ប្រសិនបើមានអ្វីខុសជាមួយកូន វាជាទំនួលខុសត្រូវដែល ឪពុកម្ដាយមិនច្រានចោល។
កាលនៅក្មេង លោក Xi Jinpingនិងប្អូនប្រុសរបស់លោកតែងតែ ស្លៀកសម្លៀកបំពាក់និងស្បែកជើង ដែលបងស្រីធ្លាប់ស្លៀកពាក់។ នៅពេលដែលលោក Xi Jinping មានអាយុមិនដល់១៦ឆ្នាំ លោកបានចាកចេញពីផ្ទះទៅចូល បម្រើការងារនៅភាគខាងជើងខេត្ត Shaanxi អ្នកម្តាយរបស់លោកបានធ្វើពូកឱ្យគាត់ បំណែកក្រណាត់ចម្រុះពណ៌លើពូកគឺ អ្នកម្តាយកាត់ពីសម្លៀកបំពាក់ចាស់ៗ ហើយដេរភ្ជាប់គ្នា។ នៅពេលដែលលោកទៅធ្វើការនៅទីស្រុក Zhengding លោក Xi Jinping នៅតែប្រើពូកនេះ លោកបាននិយាយថា “ខ្ញុំពិតជាមានមនោសញ្ចេតនាចំពោះវា”។
បន្ទាប់ពីលោក Xi Jinping ឡើងកាន់តំណែងជាអ្នកដឹកនាំ លោកស្រី Qi Xin អ្នកម្តាយរបស់លោកបានជួបជុំគ្រួសារជាមួយគ្នា ហើយបានសុំកូនៗផ្សេងទៀត កុំឱ្យចូលរួមក្នុងសកម្មភាពអាជីវកម្ម នៅក្នុងវិស័យដែលលោក Xi Jinping បានធ្វើការ។
លោកស្រី Qi Xin យកចិត្តទុកដាក់លើការបង្រៀន តាមការអនុវត្តជាជាងពាក្យសម្ដី ហើយបានរក្សាទម្លាប់រស់នៅ ដោយសាមញ្ញអស់រយៈពេលជាច្រើនឆ្នាំ។ កន្លែងធ្វើការរបស់លោកស្រីនៅឆ្ងាយពីផ្ទះ ហើយជារឿយៗគ្រួសារ របស់លោកស្រីនៅឆ្ងាយពីផ្ទះ តែលោកស្រីមិនដែលគិតពីការប្រើប្រាស់ ទំនាក់ទំនងរបស់ស្វាមីដើម្បីផ្លាស់ប្តូរការងារនោះទេ។
រឿងនីមួយៗគឺជាការបកស្រាយ យ៉ាងរស់រវើកនៃពាក្យ“យុត្តិធម៌”និង “ស្អាតស្អំ”របស់គ្រួសារបដិវត្តន៍នេះ។
ចាប់ពីក្មេងម្នាក់ដែលបានស្តាប់ អ្នកម្តាយនិទានពីរឿងដែលលោកយួហ្វីសាក់ ពាក្យលើខ្នងដើម្បីបម្រើប្រទេសជាតិដោយភក្តីភាព ដល់”យុវជនដែលស៊ូទ្រាំនឹងការលំបាក” ក្នុងក្រសែភ្នែករបស់អ្នកភូមិ Liangjiahe ចាប់ពី”អភិបាលប្រជាជន” ក្នុងក្រសែភ្នែករបស់ប្រជាជនខេត្ត Fujian ដល់មេដឹកនាំដែលដឹកនាំប្រជាជនចិនជាង ១.៤ ពាន់លាននាក់ ក្នុងដំណើរឆ្ពោះទៅកាន់ការស្តារឡើងវិញ នូវភាពរុងរឿងរបស់ប្រជាជាតិ លោក Xi Jinping តែងតែចងចាំពាក្យផ្តាំរបស់ឪពុកម្តាយ។
លោកតែងតែថ្លែងថា ការបម្រើប្រជាជនដោយស្មោះត្រង់និងស្អាតស្អំ គឺជាគុណសម្បត្តិពិតប្រាកដ របស់សមាជិកបក្សកុម្មុយនីស្ត ហើយយើងចាំបាច់ត្រូវតែរគុណសម្បត្តិនេះ។
ក្រោមឥទ្ធិពលនៃទំនៀមទំលាប់គ្រួសារ លោក Xi Jinping រស់នៅសាមញ្ញបំផុត មិនយកចិត្តទុកដាក់លើការ ស្លៀកពាក់និងការហូបចុកឡើយ ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានផ្តល់អនុសាសន៍ម្តងហើយម្តងទៀត អំពីការខ្ជះខ្ជាយម្ហូបអាហារ ហើយបានអំពាវនាវឱ្យ “មិនសល់អ្វីនៅក្នុងចាន” ។ លោក Xi Jinping បានថ្លែងដោយស្មោះត្រង់ថា ទម្លាប់នៃការឧស្សាហ៍ព្យាយាម និងសន្សំសំចៃគួរត្រូវបានរក្សា នៅក្នុងគ្រួសាររបស់ខ្ញុំ សូម្បីតែអង្ករមួយគ្រាប់ក៏មិនសល់នៅក្នុងចានដែរ។
ដូចឪពុកម្តាយរបស់លោកដែរ លោក Xi Jinping មានសំណូមពរយ៉ាងតឹងរ៉ឹង ចំពោះសមាជិកគ្រួសាររបស់លោក ។ បន្ទាប់ពីលោកក្លាយជាកម្មាភិបាលដឹកនាំ រាល់ទីកន្លែងដែលលោកបានទៅធ្វើការ លោកនឹងព្រមានសាច់ញាតិនិងមិត្តភក្តិរបស់លោកថា “អ្នកមិនអាចចូលរួមសកម្មភាពពាណិជ្ជកម្មណាមួយនៅកន្លែងដែលខ្ញុំធ្វើការ ហើយមិនអាចយកឈ្មោះខ្ញុំ ទៅធ្វើការណាមួយបានទេ”។ លោក Xi Jinping និងភរិយា Peng Liyuan បានដាក់ឈ្មោះឱ្យកូនស្រីថា Mingze ដោយសារតែពួកគេសង្ឃឹមថា កូនអាច “រស់នៅដោយស្អាតស្អំនិងក្លាយជា មនុស្សដែលមានប្រយោជន៍ដល់សង្គម” ។
លោក Xi Jinping បានចងចាំនូវប្រយោគក្នុងអត្ថបទ 《បាវចនារបស់មន្ត្រី》 ដែលអ្នកម្តាយរបស់លោកបានចម្លង។ លោកក៏បានដកស្រង់ប្រយោគក្នុងបាវចនានេះ នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយលើក ដើម្បីព្រមានដោយស្មោះអស់ពីដួងចិត្ត ចំពោះសមមិត្តទាំងអស់នៅក្នុងគណបក្សថា “មានតែធ្វើការដោយយុត្តិធម៌ ទើបអាចដឹងពីត្រូវខុស មានតែធ្វើការដោយស្អាតស្អំ ទើបអាចបង្កើតកិត្យានុភាពបាន” ៕