កង់បេរ៉ា៖ រដ្ឋាភិបាលបានព្យាករណ៍ថា អត្រាអតិផរណារបស់ប្រទេសអូស្ត្រាលី នឹងត្រលប់ទៅក្រុមគោលដៅ របស់ធនាគារកណ្តាលនៅចុងឆ្នាំ២០២៤ ពោលគឺស្ថិតនៅក្រោម ៣ភាគរយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមការព្យាករណ៍ ដែលចេញផ្សាយដោយរតនាគារ កាលពីថ្ងៃអាទិត្យអតិផរណានឹងធ្លាក់ចុះដល់ ២,៧៥ ភាគរយនៅខែធ្នូនិងទៅ ២,៥ភាគរយនៅចុងឆ្នាំ២០២៥។
តួលេខផ្លូវការត្រូវបានចេញផ្សាយមុនថវិកាសហព័ន្ធ សម្រាប់ឆ្នាំ២០២៤-២០២៥ ដែលហិរញ្ញិកលោក Jim Chalmers នឹងប្រគល់នៅយប់ថ្ងៃអង្គារ នៅថ្ងៃស្អែកនេះ។
ការព្យាករណ៍របស់រតនាគារ បានបង្ហាញថាអតិផរណា នឹងធ្លាក់ចុះត្រលប់ទៅក្រុមគោលដៅ របស់ធនាគារបម្រុងនៃ ប្រទេសអូស្ត្រាលីដែលមាន ២ ទៅ ៣ភាគរយកាលពីមួយឆ្នាំមុនជាង ការព្យាករណ៍ដោយធនាគារ នៅក្នុងទស្សនវិស័យរបស់ខ្លួន ដែលបានចេញផ្សាយកាលពីដើមខែឧសភា៕
ប្រែសម្រួល ឈូក បូរ៉ា
