ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថ្មី គូសបញ្ជាក់អំពី ការងារអទិភាព

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី របស់ប្រទេសរុស្សីគឺលោក Andrey Belousov បាននិយាយថា ប្រទេសរុស្ស៊ីមានការងារជាច្រើន ដែលត្រូវធ្វើនៅពេលនិយាយអំពី ការកែលម្អសុខុមាលភាពរបស់បុគ្គលិកយោធារបស់ខ្លួន ដែលកំពុងប្រយុទ្ធក្នុងជម្លោះអ៊ុយក្រែន។

កាលពីថ្ងៃអាទិត្យ សភាជាន់ខ្ពស់របស់រុស្ស៊ី ក្រុមប្រឹក្សាសហព័ន្ធបានប្រកាសថា លោកប្រធានាធិបតីVladimir Putin បានស្នើសុំជំនួសលោក Sergey Shoigu ជារដ្ឋមន្ត្រីការពារជាតិ ជាមួយនឹងឧបនាយករដ្ឋមន្ត្រីស្តីទី ទីមួយគឺលោក Andrey Belousov ដែលជាសេដ្ឋវិទូដែលបាន ទទួលការបណ្តុះបណ្តាលយ៉ាងច្រើន កន្លងមកនោះវិញ។

ចំណែកឯលោក Shoigu ដែលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ តាំងពីឆ្នាំ២០១២នោះ នឹងត្រូវផ្ទេរហើយត្រូវបានតែងតាំងជាលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ របស់រុស្ស៊ីវិញផងដែរ។

ថ្លែងសាជាមតិលើការរុះរើគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថាលោក Belousov អាចដោះស្រាយបញ្ហាហិរញ្ញវត្ថុ មួយចំនួនរបស់យោធាផងដែរនៅក្នុង កិច្ចការងារជាអទិភាពរបស់គាត់៕

ប្រែសម្រួល៖ ស៊ុន លី

To Top