ព័ត៌មានអន្តរជាតិ

លោក បៃដិន វាយលុករថយន្ត EV របស់ចិន និងទំនិញសំខាន់ៗផ្សេងទៀត ជាមួយនឹងអត្រាពន្ធខ្ពស់

kyodo

តូក្យូ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសផែនការដាក់ទណ្ឌកម្ម ៤ដងលើរថយន្តអគ្គិសនីរបស់ចិនដល់ ១០០ភាគរយក្នុងឆ្នាំ២០២៤ និងដំឡើងពន្ធយ៉ាងខ្លាំងលើទំនិញរបស់ចិននៅក្នុងវិស័យផ្សេងទៀត ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដូចជាឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ និងឧបករណ៍ពាក់កណ្តាលក្នុងគោលបំណងជួយកម្មករអាមេរិកក្នុងការប្រកួតប្រជែង។

លោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោកនៅឯសេតវិមានថា ការដំឡើងពន្ធដែលនឹងអនុវត្តលើការនាំចូលពីប្រទេសចិនមានតម្លៃប្រហែល ១៨ពាន់លានដុល្លារ គឺសំដៅការពារមហាអំណាចសេដ្ឋកិច្ចអាស៊ីពីការគំរាមកំហែងការងារផលិតកម្មរបស់សហរដ្ឋអាមេរិក និងកាត់បន្ថយឧស្សាហកម្មអាមេរិក។

ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកខិតជិតមកដល់ក្នុងខែវិច្ឆិកា លោក បៃដិន បាននិងកំពុងស្វែងរកការបញ្ចុះបញ្ចូលអ្នកបោះឆ្នោត swing ថាលោកបានដំណើរការជាងអ្នកស្នងតំណែងមុនរបស់លោក គឺលោក ដូណាល់ ត្រាំ លើសេដ្ឋកិច្ច ដោយផ្តល់នូវទីផ្សារការងារប្រសើរជាងមុន និងសន្យាថា នឹងមានការការពារកាន់តែខ្លាំងសម្រាប់កម្មករអាមេរិក ប្រសិនបើពួកគេផ្តល់អាណត្តិទីពីរដល់លោក។

លោក បៃដិន បានលើកឡើងថា “កម្មករអាមេរិកអាចធ្វើការលើសពីការងារ និងប្រកួតប្រជែងអ្នកណាម្នាក់ ដរាបណាការប្រកួតប្រជែងមានភាពយុត្តិធម៌ ប៉ុន្តែអស់រយៈពេលជាយូរមកហើយ វាមិនយុត្តិធម៌នោះទេ។ អស់ជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលចិន បានចំណាយថវិការដ្ឋដល់ក្រុមហ៊ុនចិន នៅទូទាំងឧស្សាហកម្មទាំងមូល”។

លោកបានបន្ដថា ការជន់លិចទីផ្សារពិភពលោករបស់ប្រទេសចិនបង្កើត “តម្លៃទាបអយុត្តិធម៌ ដែលជំរុញឱ្យក្រុមហ៊ុនផលិតផ្សេងទៀតនៅជុំវិញពិភពលោកឈប់រកស៊ី” ដោយលោកបានហៅការអនុវត្តថា “ការបោកប្រាស់” ជាជាងការប្រកួតប្រជែង។

ចិន​បាន​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​សកម្មភាព​ថ្មី ដោយ​និយាយ​ថា ពួកគេ​ដើរ​ផ្ទុយ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ជាច្រើន ដែល​បាន​សម្រេច​រវាង​ប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង និងលោក បៃដិន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top