បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា អ៊ុយក្រែននឹងរៀបចំការបោះឆ្នោត នៅពេលដែលប្រជាជន អ៊ុយក្រែនទាំងអស់ រួមទាំងអ្នក ដែលកំពុងរស់នៅក្នុងទឹកដី រុស្ស៊ី សម្រេចចិត្តថា ពេលវេលាត្រឹមត្រូវ ។ លក្ខខណ្ឌសំខាន់របស់ Blinken អនុញ្ញាតឱ្យប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ពន្យារពេលការបោះឆ្នោត លុះត្រាតែទឹកដីទាំងនេះត្រូវបានដណ្តើមមកវិញ។
លោក Blinken បាននិយាយនៅក្នុងសុន្ទរកថា នៅវិទ្យាស្ថានពហុបច្ចេកទេស នៃទីក្រុងគៀវ កាលពីថ្ងៃអង្គារថា ៖ យើងកំពុងធ្វើការជាមួយរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិល ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការបោះឆ្នោតរបស់អ៊ុយក្រែន ។
អ៊ុយក្រែនត្រូវបានគេសន្មត់ថា នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣១ខែមីនា ប៉ុន្តែលោក Zelensky បានលុបចោលការបោះឆ្នោតកាលពីឆ្នាំមុន ដោយលើកឡើងពីច្បាប់អាជ្ញាសឹក និងជម្លោះជាមួយរុស្ស៊ី ។
សេចក្តីថ្លែងការណ៍របស់ Blinken បង្កប់ន័យថា សហរដ្ឋអាមេរិកមិនរំពឹងថា Zelensky នឹងរៀបចំការបោះឆ្នោតទេ លុះត្រាតែជនភៀសខ្លួនអ៊ុយក្រែន រាប់លាននាក់ដែលនៅរាយប៉ាយពាស ពេញអឺរ៉ុប និងអ្នកដែលរស់នៅក្នុងតំបន់ Donetsk , Lugansk, Kherson, និង Zaporozhye ដែលពីមុនរបស់អ៊ុយក្រែន អាចចូលរួមបាន ៕
ប្រែសម្រួល៖ស៊ុនលី