ព័ត៌មានអន្តរជាតិ

ការសន្យាផ្តល់ កញ្ចប់អាវុធថ្មី ដល់អ៊ុយក្រែន ពីសំណាក់អាមេរិក នឹងធ្វើឲ្យមានការ ប្រើប្រួលខ្លាំងនៅសមរភូមិ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken តាមសេចក្តីរាយការណ៍ បានជូនដំណឹង ដល់ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky ថា ជំនួយយោធា ដែលពន្យារពេលយូរមកហើយ របស់ទីក្រុងវ៉ាស៊ីនតោន ឥឡូវនេះ កំពុងដំណើរការហើយ ហើយត្រូវបានគេរំពឹងថានឹងធ្វើឱ្យមាន ភាពខុសគ្នាពិតប្រាកដ នៅសមរភូមិប្រយុទ្ធ។

លោកBlinken បានមកដល់ទីក្រុងគៀវកាល ពីព្រឹកថ្ងៃអង្គារសម្រាប់កិច្ចប្រជុំ ដែលមិនបានបង្ហាញពីមុនជាមួយ ថ្នាក់ដឹកនាំរបស់ប្រទេសអ៊ុយក្រែនហើយ ដំណើរទស្សនកិច្ចរបស់គាត់ គឺជាលើកទីបួនហើយ ដែលគាត់បានធ្វើដំណើរ ទៅកាន់ប្រទេសអ៊ុយក្រែន ហើយមកបន្ទាប់ពីសភា បានអនុម័តកញ្ចប់ ជំនួយយោធា ចំនួន៦១ពាន់លានដុល្លារ របស់ប្រធានាធិបតី Joe Biden សម្រាប់ប្រទេសកាលពីខែមុន។

ខណៈពេលដែលមិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការ ណាមួយត្រូវបានចេញផ្សាយទាក់ទងនឹង កិច្ចប្រជុំរបស់ Blinken ជាមួយ Zelensky នោះ សារព័ត៌មាន Associated Press និង Reuters បានរាយការណ៍ថា លោកបានប្រាប់មេដឹកនាំ អ៊ុយក្រែនថា ក្នុងពេលដ៏ខ្លី ជំនួយកំពុងដំណើរការ វាបានមកដល់ហើយ និងច្រើនទៀត នឹងមកដល់ ដោយបន្ថែមថា វានឹងធ្វើឱ្យមានភាពខុសប្លែកគ្នា យ៉ាងពិតប្រាកដប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែល
កំពុងបន្តនៅលើសមរភូមិ ។

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន BBC លោក Tom Bateman ដែលកំពុងអមដំណើរ Blinken លោក Zelensky បានសង្កត់ធ្ងន់ក្នុងអំឡុងពេលកិច្ចប្រជុំថា កងទ័ពអ៊ុយក្រែនបានឆ្លងកាត់ រយៈពេល ដ៏លំបាក ជាពិសេស នៅភាគខាងកើត ហើយបានថ្លែងអំណរ គុណដល់លេខាធិការសម្រាប់ កញ្ចប់ដ៏សំខាន់ នៃជំនួយយោធានេះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top