ព័ត៌មានអន្តរជាតិ

កងកម្លាំង​រុស្ស៊ី បាញ់ទម្លាក់មីស៊ីល ជាច្រើនគ្រាប់ ក្នុងការវាយ​ប្រហារ ​ដោយ​មីស៊ីល​ទ្រង់ទ្រាយ​ធំ ​លើ​ក្រុង Sevastopol

AFP

មូស្គូ ៖ អភិបាលក្រុងលោក Mikhail Razvozhaev បានឲ្យដឹងនៅក្នុងបណ្តាញតេឡេក្រាម មួយនៅថ្ងៃពុធនេះថា មិនមានអ្នកស្លាប់ និងរបួសណាមួយត្រូវ បានគេរាយការណ៍នោះទេ នៅក្នុងតំបន់ Fedorovskaya Street នៃទីក្រុង Sevastopol ជាកន្លែងដែលកាំជ្រួចបានធ្លាក់ នៅក្នុងទីតាំងវិស័យឯកជន។

លោក Razvozhaev បានលើកឡើងថា “យោធារបស់យើង បានទប់ស្កាត់ការវាយប្រហារដ៏ធំមួយលើទីក្រុង Sevastopol នៅតំបន់ Fedorovskaya Street បំណែកនៃកាំជ្រួច ដែលបានទម្លាក់បានធ្លាក់ក្នុងផ្នែកនៃទីតាំងឯកជន”។

លោកបន្ដថា ព័ត៌មានអំពីជនរងគ្រោះកំពុងត្រូវបានបញ្ជាក់ ឱ្យច្បាស់លាស់ កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់មីស៊ីល ជាច្រើនគ្រាប់នៅតំបន់ទឹក និងក្នុងតំបន់នៃអាកាសយានដ្ឋាន Belbek ។

លោកអភិបាលខេត្តបានបន្ថែមថា “ប្រភេទកាំជ្រួចបាញ់ទម្លាក់កំពុង ត្រូវបានបញ្ជាក់ឱ្យច្បាស់ ហើយវាអាចទៅរួចដែលថា គ្រាប់មិនទាន់ផ្ទុះអាច ត្រូវបានរកឃើញ” ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top