បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្សីលោកស្រី Maria Zakharova បាននិយាយនៅក្នុងកម្មវិធីពិភាក្សា របស់អ្នកកាសែត Vladimir Soloviev កាលពីល្ងាចថ្ងៃពុធថា រុស្សីសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីស្លូវ់ាគី Robert Fico នឹងឆាប់ធូរស្បើយរហ័សឡើងវិញ។
នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោកRobert Fico ត្រូវបានគេដឹងថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីរងរបួសដោយគ្រាប់កាំភ្លើង ជាច្រើនគ្រាប់ក្នុងការប៉ុនប៉ង ធ្វើឃាតកាលពីថ្ងៃម្សិលមិញនេះ ។
លោកស្រីZakharova បាននិយាយថា៖រុស្សីថ្កោលទោសយ៉ាងខ្លាំង ចំពោះផែនការអត្តឃាតនេះ ហើយយើងសូមជូនពរ ឱ្យមានការជាសះស្បើយយ៉ាងឆាប់ រហ័សចំពោះលោកស្រីនាយករដ្ឋមន្រ្តី។ ទីក្រុងមូស្គូ តែងតែចាត់ទុកលោក Fico គឺជា មិត្តរបស់រុស្ស៊ីជានិច្ច។
អ្នកនាំពាក្យរូបនេះបានបន្តដែរថា ៖ លោកFico មិនដែលមានភាពភ័យខ្លាចក្នុងការនិយាយគំនិត របស់គាត់ទេ បើទោះបីជាវាជារឿយៗ ផ្ទុយនឹងចរន្តសំខាន់នៃភាគខាងលិច ក៏ដោយហើយការប្តេជ្ញាចិត្តបែបនេះ ចំពោះគោលការណ៍ របស់មនុស្សម្នាក់គឺមានសារៈសំខាន់ជាពិសេស នៅក្នុងសម័យប្រវត្តិសាស្ត្រដ៏អស្ចារ្យទាំងនេះ និង ពេលវេលាផ្លាស់ប្តូរនៅក្នុងប្រវត្តិសាស្រ្ត របស់មនុស្សជាតិបែបនេះ ។
គួរឲ្យដឹងដែរថាកាលពីព្រឹកថ្ងៃពុធ ឧបនាយករដ្ឋមន្ត្រី Robert Kalinak បានប្រាប់អ្នកយកព័ត៌មានថា៖គ្មានការសង្ស័យទេ ដែលថាការវាយប្រហារលើលោក Fico គឺជាផែនការក្រោមហេតុផល នយោបាយប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី