ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្ររបស់រុស្ស៊ី នៅសមុទ្រខ្មៅ បាញ់ពន្លិចទូកគ្មានមនុស្សបើក ជាច្រើនគ្រឿងរបស់អ៊ុយក្រែន ដែលតម្រង់ទៅកាន់តំបន់គ្រីមៀ

Sputnik

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឧទ្ធម្ភាគចក្រនៃកងនាវា នៅសមុទ្រខ្មៅរបស់រុស្ស៊ី បានបាញ់ពន្លិចទូកដែលបើកពី ចម្ងាយជាច្រើនគ្រឿងដោយអ៊ុយក្រែន ក្នុងទិសដៅតម្រង់ទៅកាន់តំបន់គ្រីមៀ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មានទូក គ្មានមនុស្សបើកចំនួនបីក្រុម (USV) ត្រូវបានគេប្រទះឃើញកំពុងខិតជិត ដល់ឧបទ្វីបក្នុងអំឡុងពេលថ្ងៃ។ យោធារុស្ស៊ីបាននិយាយថា ឧទ្ធម្ភាគចក្រវាយប្រហាររបស់កងទ័ពជើងទឹក ត្រូវបានបញ្ជូនដើម្បីដោះស្រាយការគំរាមកំហែង និងបានបាញ់ពន្លិចទូក គ្មានមនុស្សបើកសរុបចំនួន ១៥ គ្រឿងនៅក្នុងសមុទ្រ។

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ការវាយប្រហារលើកដំបូង បានកើតឡើងនៅម៉ោងប្រហែល ២ រសៀលម៉ោងក្នុងស្រុក។ ឧទ្ធម្ភាគចក្រនៃកងនាវាសមុទ្រខ្មៅ បានបាញ់ប្រហារទូកគ្មានមនុស្សបើកចំនួន ១១ គ្រឿងដោយប្រើកាំភ្លើងនៅលើឧទ្ធម្ភាគចក្រ។ ទូកគ្មានមនុស្សបើកមួយ​ទៀត​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ និង​កម្ទេចចោលង​រយៈពេល​មួយ​ម៉ោង​បន្ទាប់​ផង​ដែរ។

ការប៉ុនប៉ងវាយប្រហារមួយផ្សេងទៀត ត្រូវបានគេរកឃើញនៅម៉ោងប្រហែល ៧ និង ៣០ នាទីយប់ម៉ោងក្នុងស្រុក នៅពេលដែល USV ចំនួន ៣ ត្រូវបានគេរកឃើញថាខិតជិតតំបន់ គ្រីមៀ (Crimea) ។ ទូកគ្មានមនុស្សបើកទាំងនោះ ក៏ត្រូវបានបំផ្លាញដោយឧទ្ធម្ភាគចក្រនៅ Black Sea Fleet ផងដែរ។

វីដេអូរយៈពេលមួយនាទីដែលថតដោយ នាវិកឧទ្ធម្ភាគចក្រម្នាក់ត្រូវបានចែករំលែកនៅលើ Telegram នៅថ្ងៃបន្ទាប់ ដោយបង្ហាញពីការ បំផ្លិចបំផ្លាញនៃទូកដ្រូនជាច្រើន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top