អ៊ីស្លាម៉ាបាដ៖ យោធាប៉ាគីស្ថានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃពុធ កងទ័ពប៉ាគីស្ថានបានធ្វើការបាញ់សាកល្បងដោយជោគជ័យនូវប្រព័ន្ធរ៉ុក្កែត Fatah-II ដែលមានរយៈចម្ងាយ៤០០គីឡូម៉ែត្រ ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះគឺមានគោលបំណងធ្វើឱ្យសមយុទ្ធបាញ់បង្ហោះ និងនីតិវិធីដ៏ល្អឥតខ្ចោះនេះ ទីភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ (ISPR) ដែលជាស្លាបប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ។
ទីភ្នាក់ងារ ISPR បានបន្ថែមថា “បំពាក់ដោយប្រព័ន្ធរុករកដ៏ទំនើប គន្លងតែមួយគត់ និងលក្ខណៈពិសេសដែលអាចបត់បែនបាន Fatah-II មានសមត្ថភាពទាក់ទាញគោលដៅជាមួយនឹងភាពជាក់លាក់ខ្ពស់” ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រព័ន្ធរ៉ុក្កែតកំពុងត្រូវបានដាក់បញ្ចូលនៅក្នុងផ្នែកកាំភ្លើងធំរបស់ប្រទេសប៉ាគីស្ថាន សម្រាប់ការទប់ទល់ និងការចូលរួមយ៉ាងជាក់លាក់នៃគោលដៅឆ្ងាយ ។
សេចក្តីរាយការណ៍បានដាក់ថា គ្រាប់រ៉ុក្កែត Fatah-II នឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំង និងឈានដល់ការបង្កើតឲ្យមានឃ្លាំងអាវុធពីធម្មតាទៅខ្លាំងក្លារបស់កងទ័ពប៉ាគីស្ថាន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា