ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងចិន គ្រោងនឹងចុះហត្ថលេខាទៅលើ កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង អាចនឹងចុះកិច្ចសន្យាក្នុងពេលឆាប់ៗនេះ សម្រាប់ការសាងសង់បំពង់បង្ហូរមេហ្គា Power of Siberia 2 ដែលគ្រោងនឹងបញ្ជូន ឧស្ម័នធម្មជាតិរុស្ស៊ីទៅកាន់ប្រទេសចិន។

Power of Siberia 2 ត្រូវបានគេរំពឹងថានឹងអនុញ្ញាតឱ្យ បញ្ជូនឧស្ម័នរហូតដល់ ៥០ពាន់លានម៉ែត្រគូប (bcm) ក្នុងមួយឆ្នាំពីតំបន់ Yamal នៅភាគខាងជើងនៃប្រទេសរុស្ស៊ី ទៅកាន់ប្រទេសចិនតាមរយៈម៉ុងហ្គោលី។

ទោះជាយ៉ាងណាក៏ដោយ យោងតាមមន្ត្រីជាន់ខ្ពស់រុស្សី បានឲ្យដឹងទៀតថា ការចរចាថាមពលរវាងទីក្រុងមូស្គូ និងប៉េកាំងមិនត្រូវបានកំណត់ចំពោះ Power of Siberia 2 នោះទេ។

ការ​ថ្លែង​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​មក​ដល់​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​មក​ជួប​ជាមួយ​សមភាគី​ចិន​លោក Xi Jinping។

លោក Putin និងលោក Xi គ្រោងនឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរហើយ ឯកសារ​ទ្វេភាគី​ប្រហែល​មួយ​ដប់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ចុះ​ហត្ថលេខា​ ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សន​កិច្ច​រួម​ ជាមួយ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម ជា​ច្រើន​និង​កិច្ច​ព្រម​ព្រៀង​ក្នុង​តំបន់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top