ព័ត៌មានអន្តរជាតិ

សភាអាមេរិក អនុម័តច្បាប់ ដែលស្វែងរកការលុបចោល ការផ្អាករបស់លោក បៃដិន លើការផ្ទេរអាវុធទៅកាន់អ៊ីស្រាអែល

AFP

វ៉ាស៊ីនតោន ៖ កាលពីថ្ងៃទី១៦ ខែឧសភា សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោត ដើម្បីអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលស្វែងរកការលុបចោល ការផ្អាកបណ្តោះអាសន្ន នៃការផ្ទេរអាវុធរបស់លោកប្រធានាធិបតី ចូ បៃដិន ទៅកាន់ប្រទេសអ៊ីស្រាអែល ។

សេចក្តីព្រាងច្បាប់នេះហៅថា ច្បាប់គាំទ្រជំនួយសន្តិសុខអ៊ីស្រាអែល ត្រូវបានអនុម័ត ដោយសភាជាន់ទាបនៃសភាសហរដ្ឋអាមេរិកក្នុងសំឡេង ២២៤-១៨៧សំឡេង ។ វាត្រូវបានគេរំពឹងថា នឹងមិនទៅកន្លែងណានៅក្នុងព្រឹទ្ធសភា ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ ខណៈដែលមេដឹកនាំប្រជាធិបតេយ្យ បានប្តេជ្ញាសូម្បីតែមិនទទួលយក វានៅក្នុងសភាជាន់ខ្ពស់ក៏ដោយ។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋគ្រោង នឹងបន្តទៅមុខជាមួយនឹងវិក័យប័ត្រនៅសប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត នាពេលថ្មីៗនេះរបស់លោក បៃដិន ក្នុងការដាក់ការដឹកជញ្ជូនគ្រាប់បែកមួយលើក ដែលមានចំនួន ៣,៥០០គ្រាប់ ជាមួយនឹងគ្រាប់មួយចំនួន ដែលមានទម្ងន់រហូតដល់ ២,០០០ផោន ទៅប្រទេសអ៊ីស្រាអ៊ែល។

គ្រាប់បែកទាំងនោះកន្លងមក ត្រូវ​បាន​គេ​ទម្លាក់​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​យោធា​ដ៏សំខាន់​របស់​អ៊ីស្រាអែល​ដែល​បាន​រំពឹង​ទុក​នៅ​ក្នុង​ក្រុង​រ៉ាហ្វា ភាគ​ខាង​ត្បូង​នៃ​តំបន់ហ្គាហ្សា ជា​កន្លែង​ដែល​ជន​ស៊ីវិល​ប្រមាណ ១,៤ លាន​នាក់​កំពុង​ភៀស​ខ្លួន។

ការផ្អាកនេះបានធ្វើឱ្យសមាជិកសភាគណបក្សសាធារណរដ្ឋខឹងសម្បារនៅវិមាន Capitol Hill ដែលបានចោទប្រកាន់រដ្ឋបាលលោក បៃដិន ថាបានបោះបង់ចោលអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។

សម្រាប់ផ្នែករបស់ខ្លួន រដ្ឋបាលបានចេញសេចក្តីថ្លែងការណ៍គោលនយោបាយមួយកាលពីថ្ងៃអង្គារដោយថា លោក បៃដិន នឹងវេតូវិក័យប័ត្រនេះ ប្រសិនបើវាត្រូវបានចុះចតនៅលើតុរបស់លោក។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ច្បាប់នេះនឹងធ្វើឱ្យខូចសមត្ថភាព របស់ប្រធានាធិបតីក្នុងការអនុវត្តគោល នយោបាយការបរទេស ប្រកបដោយប្រសិទ្ធភាព” ដោយហៅច្បាប់នេះថា “ជាប្រតិកម្មខុសឆ្គង ចំពោះការបង្ខូចទ្រង់ទ្រាយដោយចេតនា នៃវិធីសាស្រ្តរបស់រដ្ឋបាល ចំពោះអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top