ព័ត៌មានអន្តរជាតិ

រុស្សី​បាញ់ ទំលាក់យន្តហោះដ្រូន​ របស់អ៊ុយក្រែន​ ជាង១០០គ្រឿង ត្រឹមពេលមួយយប់

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិ របស់រុស្សីបាននិយាយថា យោធារុស្ស៊ី បានវាយលុកការវាយឆ្មក់ របស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទ្រង់ទ្រាយធំជាច្រើន ដោយបានបាញ់ទម្លាក់ UAV ចំនួន ១០២ គ្រឿងត្រឹមពេលមួយយប់ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារនេះបានសម្លាប់មនុស្ស យ៉ាងហោចណាស់២នាក់ នៅក្នុងតំបន់ Belgorod រួមទាំងកុមារអាយុ៤ឆ្នាំម្នាក់ផងដែរ និងបានបណ្តាលឱ្យមានអគ្គីភ័យនៅរោងចក្រកែច្នៃប្រេងក្នុងតំបន់ Krasnodar ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីព្រឹកថ្ងៃពុធ ក្រសួងបាននិយាយថា ការការពារដែនអាកាសរុស្ស៊ីបានរារាំង ការវាយប្រហារភេរវកម្ម មួយចំនួន ដោយបានបាញ់ទម្លាក់ ឬស្ទាក់ចាប់ យន្តហោះគ្មានមនុស្សបើកចំនួន៥១គ្រឿងនៅលើឧបទ្វីបគ្រីមេ និងយន្តហោះគ្មានមនុស្ស បើកចំនួន៤៤គ្រឿងនៅលើតំបន់ Krasnodar នៅភាគខាងត្បូងនៃប្រទេស។

យន្តហោះ UAV របស់អ៊ុយក្រែនចំនួន៦គ្រឿងទៀត ត្រូវបានទម្លាក់នៅតាមព្រំដែនតំបន់ Belgorod និងមួយនៅពីលើតំបន់ Kursk៕

ប្រែសម្រួល៖ស៊ុនលី

To Top