បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RTរដ្ឋាភិបាលទីក្រុងគៀវ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់ការស៊ើបការណ៍សម្ងាត់ លើគោលដៅ នៅលើដីរុស្ស៊ី ខណៈដែលកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន បាត់បង់ដីនៅលើសមរភូមិ ។
លើសពីនេះ សមាជិកសភាអ៊ុយក្រែនបាន ទៅជួបសមាជិកសភាក្នុងទីក្រុងវ៉ាស៊ីនតោន ដោយស្នើសុំភ្លើងខៀវ ឱ្យប្រើអាវុធដែលផ្តល់ ដោយសហរដ្ឋអាមេរិកក្នុងការវាយប្រហារ លើប្រទេសរុស្ស៊ី។
ទោះបីជាយ៉ាងណាក្តីគណៈប្រតិភូរបស់ទីក្រុងគៀវ បានប្រាប់សភា ថា ការវាយលុករបស់រុស្ស៊ីនៅក្នុងតំបន់ Kharkov ត្រូវបានសម្របសម្រួល ដោយការរឹតបន្តឹង របស់សហរដ្ឋអាមេរិក ដែលកំពុងរារាំង ដល់កិច្ចប្រឹងប្រែងសង្គ្រាមនៅអ៊ុយក្រែន។
កាសែតញូវយ៉កថាមឬ NYT បានសរសេរដែរថា ទោះបីជាសំណើបែបនេះត្រូវបានបដិសេធកាលពីអតីតកាលក៏ដោយ ក៏មន្ត្រីរដ្ឋបាលឥឡូវនេះ កំពុងពិនិត្យមើលសំណើចុងក្រោយបង្អស់ ។ កាសែតបាននិយាយថា ការស៊ើបការណ៍ សម្ងាត់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត លើគោលដៅយោធានៅលើដីរុស្ស៊ី នឹងអនុញ្ញាត ឱ្យអ៊ុយក្រែន រៀបចំផែនការល្អប្រសើរជាងមុន សម្រាប់ផ្លូវសម្រាប់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់ខ្លួនផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី