ព័ត៌មានអន្តរជាតិ

ហេតុអ្វីលោក Xi Jinping យកចិត្តទុកដាក់លើកសិកម្ម ៖ ស្បៀងសម្បូរ ទើបប្រទេស មានសុវត្ថិភាព

ស្បៀងពាក់ព័ន្ធផ្ទាល់ នឹងជីវភាពរស់នៅ របស់ប្រជាជន និងសុវត្ថិភាពជាតិ ។ ប្រទេសចិនមានតំបន់ ផលិតស្បៀង សំខាន់ចំនួន១៣ ក្នុងនោះ៥តំបន់ស្ថិត នៅភាគកណ្តាល ។ កាលពីឆ្នាំ២០២៣ ខេត្តចំនួន៦នៃតំបន់ភាគកណ្តាលចិន បានផលិតស្បៀង ចំនួន២៩% នៃបរិមាណស្បៀង សរុបទូទាំងប្រទេសចិន ។ ច្រើនឆ្នាំកន្លងមក លោក Xi Jinping អគ្គលេខាធិការ នៃគណកម្មធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានទៅពិនិត្យផ្ទាល់ នៅខេត្តចំនួន៦ នៃតំបន់ភាគកណ្តាលចិន សុទ្ធតែបានលើកឡើង ពីសារៈសំខាន់ នៃសុវត្ថិភាពស្បៀងអាហារ ៖

«ខ្ញុំតែងថា ឆ្នាំងបាយរបស់ប្រជាជនចិន ត្រូវកាន់ក្នុងដៃ របស់ខ្លួនឱ្យជាប់ ហើយនៅក្នុងចានដាក់ស្បៀងចិន។ យើងមនុស្សចំនួនជាង ១៤០០លាននាក់ ពឹង នរណាក៏មិនបានឡើយ ។ ឥឡូវជីវភាពល្អជាងមុន ដាច់ខាតកុំភ្លេច ចំណុចនេះ ។» «មជ្ឈិមបក្សនឹង បន្តលើកទឹកចិត្ត និងគាំទ្រជនបទ យើងដើរតាមមាគ៌ាធ្វើកសិកម្មទំនើប នយោបាយខាងនេះ នឹងបន្តកែសម្រួលទៀត ដើម្បីឱ្យការដាំស្បៀង ទទួលបានចំណូល ច្រើនសន្ធឹក ដើម្បីឱ្យបងប្អូនកសិករ កាន់តែច្រើនទទួល បានជីវភាពរស់នៅ កាន់តែល្អបវរ និងសុភមង្គល ។»

សូមបញ្ជាក់ថា ខេត្តចំនួន៦ នៃភាគកណ្តាលចិន ទំហំដីស្មើនឹង ១/១០ នៃទំហំដីចិន ដែលចំនួនប្រជាជនគឺ១/៤ នៃចំនួនប្រជាជនសរុបចិន ដែលបង្កើតទំហំសេដ្ឋកិច្ចសរុប ចំនួនប្រហែល១/៥ នៃទំហំសេដ្ឋកិច្ចសរុបចិន ជាមូលដ្ឋានផលិតស្បៀងសំខាន់ មូលដ្ឋានផ្តល់ ថាមពល និងសារធាតុដើម មូលដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ចិន និងជាមជ្ឈមណ្ឌលដឹកជញ្ជូន គមនាគមន៍ចម្រុះរបស់ចិន ។

លោក Xi Jinping បានគូសបញ្ជាក់ថា ការធានាសន្ដិសុខស្បៀង ជាតិត្រូវដាក់នៅចំណុច សំខាន់លេចធ្លោ យើងត្រូវបង្កើនការ វិនិយោគទុន ការគ្រប់គ្រងនិងអភិរក្ស ចំពោះដីស្រែស្ដង់ដារខ្ពស់។ ព្រមជាមួយ ត្រូវប្រកាន់ខ្ជាប់ ទស្សនៈកសិកម្មធំ ទស្សនៈផ្តល់គ្រឿង បរិភោគធំ អភិវឌ្ឍកសិកម្មពិសេសនិង ឧស្សាហកម្មកែច្នៃកសិផល ដើម្បីលើកកម្ពស់កម្រិត ឧស្សាហកម្មកសិកម្ម ។

*ថ្ងៃទី ២០ ខែមីនាឆ្នាំ២០២៤លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើជាអធិបតី ក្នុងពិធីសំណេះសំណាល ស្តីពីការជំរុញការងើបឡើង នៃតំបន់ភាគកណ្តាល ក្នុងយុគសម័យថ្មី។
*នៅក្រុងWuhan ខេត្តHubeiប្រទេសចិន រថភ្លើងលើអាកាស “ អុបទិក Guanggu ” បរលើគន្លងផ្លូវ ។ ក្រោមការគាំទ្រ នៃនយោបាយ ធ្វើការច្នៃប្រឌិតថ្មី របស់រដ្ឋាភិបាលចិន ឧស្សាហកម្មអុបទិកទីនេះទំហំសរុបបានលើសពី៥ សែនលានយាន់ប្រាក់ចិន ។
*សួនឧស្សាហកម្មជ្រលង សំលេងចិន ស្ថិតនៅក្រុងHefei ខេត្តAnhui គិតត្រឹម ឆ្នាំ២០២៤ សហគ្រាសផ្តល់សេវាជាសំឡេង ឆ្លាតវៃនិងសិប្បកម្ម ឆ្លាតវៃក្នុងសួននេះ ទំហំផលិតប្រចាំឆ្នាំ បានលើសពី២ សែនលានយាន់ប្រាក់ចិន ។
*ខែធ្នូ ឆ្នាំ២០២៣ ភ្ញៀវទេសចរមកដើរលេងកម្សាន្ត តាមសួនស្លឹកតែភ្នំត្រចៀកកណ្ដុរ នៃស្រុកHefeng ខេត្ត Hubei។ ប៉ុន្មានឆ្នាំកន្លងទៅ ទីនេះ បានអភិវឌ្ឍសួនស្លឹកតែ ដែលអាចប៉េះស្លឹកផងធ្វើទេសចរផង បានជួយអភិវឌ្ឍ ជនបទ នៃតំបន់នោះ ។
*គ្រាប់ពូជនៃធនាគារ គ្រាប់ពូជកសិកម្ម ខេត្តHunan បានដុះពន្លក បង្ហាញនូវរូបរាងផ្សេងៗគ្នា ។

To Top