ព័ត៌មានអន្តរជាតិ

ប្រធានគោលនយោបាយ ការបរទេសរបស់ប្លុកអឺរ៉ុបថា រដ្ឋជាសមាជិកទាំងអស់នឹងចាប់ខ្លួន នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល បើមានដីការពី ICC

RT News

បរទេស៖ ប្រធានគោលនយោបាយការបរទេសរបស់ប្លុកអឺរ៉ុប លោក Josep Borrell បាននិយាយថា រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ នឹងត្រូវបង្ខំឱ្យអនុវត្តភាពស្របច្បាប់ ប្រសិនបើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីកាចាប់ខ្លួនមន្ត្រីកំពូលៗរបស់អ៊ីស្រាអែល ជុំវិញឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់នៅក្នុងតំបន់ហ្គាហ្សា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ប្រធានរដ្ឋអាជ្ញានៃ​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC លោក Karim Khan បានដាក់ពាក្យសុំដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ក៏ដូចជាមេដឹកនាំក្រុម Hamas លោក Yahya Sinwar លោក Mohammed Diab Ibrahim al-Masri និង Ismail Haniyeh ដោយចោទប្រកាន់ពួកគេពីបទ “ឧក្រិដ្ឋកម្មសង្គ្រាម និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។

លោក Borrell បានទទួលស្គាល់នៅក្នុង ការប្រកាសនៅលើ X (អតីត Twitter) សហភាពអឺរ៉ុបបាន “កត់សម្គាល់” នៃការផ្លាស់ប្តូរនេះ។

លោក Borrell បានសរសេរថា “អាណត្តិរបស់ ICC ក្នុងនាមជាស្ថាប័នអន្តរជាតិឯករាជ្យមួយ គឺដើម្បីកាត់ទោសឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត នៅក្រោមច្បាប់អន្តរជាតិ” លោក Borrell បានសរសេរដោយទទូចថា “រដ្ឋទាំងអស់ដែលបានផ្តល់ សច្ចាប័នលើលក្ខន្តិកៈរបស់ ICC ត្រូវមានកាតព្វកិច្ចអនុវត្ត សេចក្តីសម្រេចរបស់តុលាការ”។

ទោះបីជារដ្ឋអាជ្ញាបានស្នើសុំដីកាចាប់ខ្លួនក៏ដោយ វាអាចចំណាយពេលជាច្រើន ខែនៃការពិចារណា មុនពេលដែលក្រុមចៅក្រមបីនាក់សម្រេច ថាតើត្រូវចេញដីការចាប់ខ្លួន ឬអត់៕

ប្រែសម្រួលៈ ណៃ តុលា

To Top