ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក សប្រាក់រង្វាន់រហូតដល់ ៥ លានដុល្លារ សម្រាប់ព័ត៌មានអំពីបុគ្គលិក IT របស់កូរ៉េខាងជើង

CyberNews

បរទេស៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់រង្វាន់ដល់ទៅ ៥ លានដុល្លារសម្រាប់ព័ត៌មានស្តីពីបុគ្គលិកផ្នែកព័ត៌មានវិទ្យា (IT) របស់កូរ៉េខាងជើងបីនាក់ និងអ្នកគ្រប់គ្រងរបស់ពួកគេដែលបានចូលរួមក្នុងគម្រោងដែលអនុញ្ញាតឱ្យកម្មករទទួលបានការងារទូរគមនាគមន៍ខុសច្បាប់ ដែលមានអត្តសញ្ញាណក្លែងក្លាយ ដែលជាកម្មសិទ្ធិរបស់ពលរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន The Korean Times ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានប្រកាសផ្តល់រង្វាន់ដល់កម្មករដែលប្រើឈ្មោះក្លែងក្លាយហៅក្រៅថា Han Jiho, Jun Chunji និង Xu Haoran និងអ្នកគ្រប់គ្រងរបស់ពួកគេ Zhonghua ដែលបានចូលរួមក្នុងគម្រោងនេះ ដែលគេបាននិយាយថា រកបានយ៉ាងហោចណាស់ ៦,៨ លានដុល្លារសម្រាប់របបកូរ៉េខាងជើង។

ក្រសួងការបរទេសអាមេរិក បាននិយាយថា ចាប់ពីខែតុលា ឆ្នាំ ២០២០ ដល់ខែតុលា ឆ្នាំ២០២៣, Christina Chapman ជាជនជាតិអាមេរិកបានជួយកម្មករជាច្រើន ឱ្យទទួលបានការងារជាអ្នកបង្កើតកម្មវិធីពីចម្ងាយ និងអ្នកបង្កើតកម្មវិធីជាមួយក្រុមហ៊ុនក្នុងវិស័យ និងឧស្សាហកម្មជាច្រើន។ ពួកគេបានប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយដែលជាកម្មសិទ្ធិរបស់ជនជាតិអាមេរិកពិតប្រាកដជាង ៦០នាក់។

យោងតាមក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា កម្មករក៏បានធ្វើការបរាជ័យក្នុងការទទួលបានការងារស្រដៀងគ្នានៅទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួនពីរផងដែរ។

Chapman ត្រូវបានគេចោទប្រកាន់ថា បានជួយកម្មករក្នុងការទទួលបានអត្តសញ្ញាណដែលមានសុពលភាពរបស់ពលរដ្ឋអាមេរិក ហើយបានទទួល និងរៀបចំកុំព្យូទ័រកុំព្យូទ័រយួរដៃដែលចេញឱ្យពួកគេ ដើម្បីបង្ហាញឱ្យឃើញថា កម្មករទាំងនោះមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

នាងក៏ត្រូវបានគេសន្មត់ថា បានជួយពួកគេក្នុងការតភ្ជាប់ពីចម្ងាយទៅកាន់បណ្តាញ IT របស់ក្រុមហ៊ុនសហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃ និងបានជួយលាងលុយពីគម្រោងដោយការទទួល ដំណើរការ និងចែកចាយប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនដល់កម្មករ និងអ្នកដទៃ។

ក្រសួងបានបន្តថា បុគ្គលិកកូរ៉េខាងជើងដែលជាប់ចោទ គឺមានទំនាក់ទំនងជាមួយនាយកដ្ឋានឧស្សាហកម្មគ្រាប់បែករបស់កូរ៉េខាងជើង ដែលមើលការខុសត្រូវលើការអភិវឌ្ឍន៍មីស៊ីលផ្លោង ការផលិតអាវុធ និងកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍របស់របបនេះ។

រង្វាន់គឺបានមកពីកម្មវិធីរង្វាន់សម្រាប់យុត្តិធម៌ (RFJ) របស់ក្រសួងការបរទេសអាមេរិក ដែលគ្រប់គ្រងដោយសេវាសន្តិសុខការទូតរបស់ខ្លួន។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៨៤មក កម្មវិធី RFJ បានចំណាយប្រាក់ជាង ២៥០លានដុល្លារដល់មនុស្សជាង ១២៥ នាក់នៅទូទាំងពិភពលោក ដែលបានផ្តល់ព័ត៌មានដើម្បីជួយទប់ស្កាត់អំពើភេរវកម្ម និងដោះស្រាយការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ក្នុងចំណោមចំនួនសរុប, គឺ RFJ បានផ្តល់រង្វាន់ចំនួន ៥ លានដុល្លារក្នុងម្នាក់ រហូតដល់បុគ្គលពីរនាក់ ដែលព័ត៌មានរបស់ពួកគេបានជួយរំខានដល់គម្រោងហិរញ្ញវត្ថុខុសច្បាប់ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសកូរ៉េខាងជើង៕ ប្រែសម្រួលៈ ណៃ តុលា

To Top