ព័ត៌មានអន្តរជាតិ

អ្នកការទូតអាមេរិកកំពូលនិយាយថា ប្រជាជនអ៊ីរ៉ង់ នឹងប្រសើរជាងបច្ចុប្បន្ន បើគ្មានប្រធានាធិបតី Raisi

RT News

បរទេស៖ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ត្រូវបានបង្ខំឱ្យការពារក្រសួងរបស់លោក សម្រាប់ការចូលរួមរំលែកទុក្ខក្នុងនាម ទីក្រុងវ៉ាស៊ីនតោនចំពោះការស្លាប់ របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ដោយអះអាងថា វាគ្រាន់តែជាទម្រង់ផ្លូវការប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃចន្ទ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្តែង “ការរំលែកទុក្ខជាផ្លូវការ” ចំពោះការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Raisi និងមន្ត្រីអ៊ីរ៉ង់ផ្សេងទៀត ខណៈដែលត្រូវប្រាកដដើម្បីបញ្ជាក់សារជាថ្មីអំពី “ការគាំទ្ររបស់វ៉ាស៊ីនតោន សម្រាប់ប្រជាជនអ៊ីរ៉ង់ និងការតស៊ូរបស់ពួកគេដើម្បីសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន” ។

ក្នុងអំឡុងពេលសវនាការគណៈកម្មាធិការ ទំនាក់ទំនងបរទេសព្រឹទ្ធសភានៅថ្ងៃអង្គារ លោក Blinken ត្រូវបានចោទសួរជុំវិញសេចក្តីថ្លែងការណ៍នេះ ដោយព្រឹទ្ធសមាជិក John Barrasso (R-WY) បានអះអាងថាវា “គួរឱ្យភ្ញាក់ផ្អើល” ដែលរដ្ឋបាលសហរដ្ឋអាមេរិក នឹងកាន់ទុក្ខ ចំពោះ “សត្រូវស្បថនៃពិភពលោកសេរី” ។

ឆ្លើយតបនឹងការចោទសួរបែបនេះ លោក Blinken បានបញ្ជាក់ថា យើងបានសម្តែងការរំលែកទុក្ខជាផ្លូវការ ដូចដែលយើងបានធ្វើនៅពេលដែលប្រទេស ទាំងប្រទេសសត្រូវ ឬប្រទេសមិនមែនជាសត្រូវ ដែលបានបាត់បង់មេដឹកនាំ។ “វាមិនផ្លាស់ប្តូរអ្វីទាំងអស់អំពីការពិតដែលថាលោក Raisi បានចូលរួមក្នុងការប្រព្រឹត្តដែលប្រមាថ រួមទាំងការគាបសង្កត់ប្រជាជន របស់គាត់អស់រយៈពេលជាច្រើនឆ្នាំ”។

ចំណែកព្រឹទ្ធសមាជិកលោក Ted Cruz (R-TX) បានសង្កត់បន្ថែមទៀតដោយសួរថាតើ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកជឿថា “ពិភពលោកគឺប្រសើរជាងឥឡូវនេះទេដែលលោក Raisi បានស្លាប់” នោះ។ លោក Blinken បាននិយាយថា “ដោយសារទង្វើដ៏អាក្រក់ដែលគាត់ ទាំងក្នុងឋានៈជាចៅក្រម និងជាប្រធានាធិបតី ដល់កម្រិតដែលគាត់មិនអាចចូលរួម ជាមួយពួកគេបានទៀតនោះ បាទ ប្រជាជនអ៊ីរ៉ង់ប្រហែលជាប្រសើរជាង” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top