ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ចាប់ផ្តើមកាត់ទោស ក្រុមមេដឹកនាំធ្វើ រដ្ឋប្រហារជាច្រើននាក់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ត្រកូលអភិជនតពូជ អតីតសមាជិកសភា និងឧត្តមសេនីយចូលនិវត្តន៍ម្នាក់ ត្រូវបាននាំខ្លួនទៅកាន់តុលាការនៅទីក្រុង Frankfurt កាលពីថ្ងៃអង្គារ ក្នុងនាមជាមេខ្លោងដែលគ្រោង នឹងផ្តួលរំលំរដ្ឋាភិបាលអាល្លឺម៉ង់។

ប៉ូលីសអាល្លឺម៉ង់ បានឃុំខ្លួនជនសង្ស័យជាង ២០នាក់នៅក្នុងខែធ្នូ ឆ្នាំ២០២២ ដោយចោទប្រកាន់ថា ពួកគេបានប្រមូលលុយ និងអាវុធដើម្បីផ្តួលរំលំបទបញ្ជារដ្ឋធម្មនុញ្ញ និងស្ដាររបបរាជានិយមដែល បានបង្កើតឡើងក្នុងឆ្នាំ១៨៧១។

ព្រះអង្គម្ចាស់ Heinrich XIII Reuss នៃរាជវង្ស Thuringia ដែលឥឡូវនេះមានព្រះជន្ម ៧២ព្រះវស្សា ត្រូវបានគេចោទប្រកាន់ថា នឹងត្រូវបានដំឡើងជាព្រះចៅអធិរាជថ្មី ហើយគាត់ក៏ត្រូវបានចោទប្រកាន់ ពីបទព្យាយាមទាក់ទងជាមួយរុស្ស៊ីតាមរយៈ ភាពជាដៃគូ របស់គាត់ដែលមានឈ្មោះត្រឹមតែ Vitalia B.ទាំងដែលស្ថានទូតរុស្ស៊ីនៅទីក្រុងប៊ែរឡាំង បានបដិសេធថា មិនមានទំនាក់ទំនងជាមួយ អ្នករៀបចំផែនការនេះទេ។

យោងតាមរដ្ឋអាជ្ញាបានអះអាងថាក្រុម អ្នករៀបចំផែនការបាន ប្រមូលផ្តុំជាមួយគ្នានៅខែវិច្ឆិកា ឆ្នាំ២០២១ មួយខែបន្ទាប់ពីការបោះឆ្នោត សភាបានឈ្នះដោយ រដ្ឋាភិបាល នៃអធិការបតីបច្ចុប្បន្នគឺលោក Olaf Scholz ៕

ប្រែសម្រួល៖ ស៊ុន លី

To Top