Update: យោងតាមអភិបាលរដ្ឋ Samuel Garcia រដ្ឋ Nuevo Leon បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ និង ៥០នាក់ផ្សេងទៀត បានរងរបួសនៅពេលដែលឆាកមួយ បានដួលរលំក្នុងអំឡុងពេលយុទ្ធនាការឃោសនា នៅភាគខាងជើងប្រទេសម៉ិកស៊ីកូកាលពីថ្ងៃពុធ។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។
លោក Samuel Garcia អភិបាលរដ្ឋ Nuevo Leon បានប្រាប់អ្នកយកព័ត៌មានពីកន្លែងកើតហេតុថា “មានសោកនាដកម្មមួយ”។ « ជា បឋម យើង មាន មនុស្ស ស្លាប់ ៥ នាក់ និង របួស ប្រមាណ ៥០ នាក់ ផ្សេង គ្នា ខ្លះ ធ្ងន់ធ្ងរ » ។