ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល នឹង​ប្រគល់​ឧបករណ៍ ដែលត្រូវបានរឹបអូសទៅឲ្យ AP បន្ទាប់​ពី​សម្ពាធ​របស់​អាមេរិក

Xinhua

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងលោក Shlomo Karhi ប្រគល់ឧបករណ៍ ដែលក្រសួងបានរឹបអូសពីមុន ពីសារព័ត៌មាន Associated Press (AP) បន្ទាប់ពីសម្ពាធរបស់អាមេរិក នេះបើយោងតាមសារព័ត៌មាន Kan TV គ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែល។

លោក Karhi ត្រូវបានដកស្រង់សម្តីដោយ Kan TV ឲ្យដឹងថា “ចាប់តាំងពីក្រសួងការពារជាតិចង់ ពិនិត្យមើលបញ្ហានៃការបញ្ជូនពី ទីតាំងទាំងនេះនៅក្នុងទីក្រុង Sderot ទាក់ទងនឹងហានិភ័យ ចំពោះកងកម្លាំងរបស់យើង ឥឡូវនេះខ្ញុំបានបញ្ជាឱ្យលុបចោលប្រតិបត្តិការ និងការប្រគល់ឧបករណ៍ទៅឱ្យ AP វិញ”។

អធិការនៃក្រសួងទំនាក់ទំនងអ៊ីស្រាអែល កាលពីថ្ងៃអង្គារបានរឹបអូសឧបករណ៍ថតរូប និងបានបញ្ឈប់ការផ្សាយបន្តផ្ទាល់របស់ AP ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មានរដ្ឋរបស់អ៊ីស្រាអែល Kan TV បានរាយការណ៍។

សកម្មភាពរបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Sderot ភាគខាងត្បូង ក្បែរតំបន់ហ្គាហ្សាស្ទ្រីប នៅពេលដែលក្រុម AP កំពុងចងក្រងឯកសារអំពីស្ថានភាពនៅតំបន់ហ្គាហ្សា ចំពេលមានជម្លោះកំពុងបន្ត។

យោងតាមក្រសួង ច្បាប់អ៊ីស្រាអែលថ្មីដែល បានអនុម័តនៅដើមខែមេសា ផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាល ក្នុងការរារាំងការផ្សាយរបស់ទូរទស្សន៍កាតារ Al Jazeera ក្នុងប្រទេសអ៊ីស្រាអែល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top