ព័ត៌មានអន្តរជាតិ

ជប៉ុន ចេញមុខប្រតិកម្ម បញ្ហាចិនគម្រាមកំហែង លើកោះតៃវ៉ាន់

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTប្រទេសជប៉ុនបានចេញពាក្យបណ្តឹងប្រឆាំងនឹង ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងតូក្យូ បន្ទាប់ពីបេសកជន បានព្រមានថា ប្រជាជនជប៉ុន នឹងត្រូវបានដុតបំផ្លាញ ប្រសិនបើរដ្ឋាភិបាល របស់ពួកគេគ្រោងគាំទ្រ ចលនាឯករាជ្យកោះតៃវ៉ាន់។

លោក Yoshimasa Hayashi ប្រធានលេខាធិការ ខុទ្ទកាល័យជប៉ុន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា យើងចាត់ទុកថា វាមិនសមរម្យបំផុត សម្រាប់ឯកអគ្គរដ្ឋទូតដែលឈរជើងនៅទីក្រុងតូក្យូដើម្បីធ្វើអត្ថាធិប្បាយបែបនេះ ហើយយើងបានធ្វើការតវ៉ាយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងវា។

លោក Hayashi បានបន្ថែមថា រដ្ឋាភិបាលជប៉ុនបានអំពាវនាវ យ៉ាងខ្ជាប់ខ្ជួននូវបញ្ហាជុំវិញកោះតៃវ៉ាន់ ឱ្យដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា។

លោកបានមានប្រសាសន៍ទៀត ថា​៖ សន្តិភាពនិងស្ថិរភាព នៅទូទាំង ច្រកសមុទ្រតៃវ៉ាន់ មានសារៈសំខាន់មិនត្រឹមតែសម្រាប់ សន្តិសុខរបស់ប្រទេស របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ស្ថិរភាពនៃសហគមន៍ អន្តរជាតិទាំងមូលផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top