បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ីបានដាក់ផ្កាយរណបនៅក្នុងគន្លង ដែលទំនងជាមានសមត្ថភាព វាយប្រហារយានអវកាសអាមេរិក នេះបើតាមការអះអាងរបស់ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ទោ Pat Ryder ។
ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះ ដោយទីក្រុងមូស្គូកាលពីថ្ងៃទី ១៦ ខែឧសភា លោក Ryder បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុង សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ។
យោងតាមការវាយតម្លៃរបស់មន្ទីរបញ្ចកោណ យានដែលចោទសួរថា តើវាទំនងជាអាវុធប្រឆាំងលំហ ដែលសន្មតថាមានសមត្ថភាពវាយប្រហារ ផ្កាយរណបផ្សេងទៀតនៅក្នុងគន្លង ផែនដីទាបឬយ៉ាងណា។ អ្នកនាំពាក្យរូបនេះបាននិយាយថា លក្ខណៈរបស់វាស្រដៀងទៅនឹង នាវាដែលមានអាចផ្ទុកទំនិញ បាននៅលើលំហអាកាស ដែលដាក់ពង្រាយដោយប្រទេសរុស្ស៊ីពីឆ្នាំ២០១៩ និង២០២២ ។
លោក Ryder បាននិយាយទៀតថា៖ រុស្ស៊ីបានដាក់ពង្រាយអាវុធប្រឆាំង អវកាសថ្មីនេះទៅក្នុងគន្លងដូចគ្នា នឹងផ្កាយរណបរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកហើយដោយបន្ថែមថា មន្ទីរបញ្ចកោណនឹងបន្តត្រួតពិនិត្យ យានអវកាសនេះបន្ថែមទៀត៕
ប្រែសម្រួល៖ ស៊ុន លី