ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងរៀបចំការបោះឆ្នោត នៅថ្ងៃទី០៤ ខែកក្កដា

Xinhua

ឡុងដ៌៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសនេះនឹងរៀបចំការបោះឆ្នោត ទូទៅនៅថ្ងៃទី០៤ ខែកក្កដា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Sunak បានប្រាប់ប្រជាជាតិ នៅមុខ 10 Downing Street ឲ្យដឹងថា “កាលពីដើមថ្ងៃនេះខ្ញុំបានពិភាក្សា ជាមួយព្រះមហាក្សត្រ ដើម្បីស្នើសុំឱ្យរំលាយសភា និងរៀបចំការបោះឆ្នោតជាតិ។

ការប្រកាសរបស់នាយករដ្ឋមន្ត្រីបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីតួលេខថ្មីបានបង្ហាញថាអតិផរណានៅក្នុងប្រទេសបានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ២,៣ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិត ៣ឆ្នាំ។ គណបក្ស​អភិរក្ស​ដែល​កំពុង​កាន់​អំណាច​ចាត់​ទុក​ថា​នេះ​ជា​សមិទ្ធផល​ដ៏​គួរ​ឲ្យ​រំភើប។

ការសន្យាចំនួនប្រាំ របស់នាយករដ្ឋមន្ត្រីក្នុងខែមករាឆ្នាំ២០២៣ រួមមានការកាត់អតិផរណាពាក់កណ្តាល ដែលបានកើនឡើងដល់លើសពី ១១ ភាគរយនៅចុងឆ្នាំ២០២២។

លោក Sunak បានលើកឡើងថា តួលេខចុងក្រោយនេះ គឺជា “ពេលវេលាដ៏សំខាន់ សម្រាប់សេដ្ឋកិច្ច” ហើយថា “ថ្ងៃកាន់តែភ្លឺស្វាង គឺនៅខាងមុខ” ។

ក្រុមអភិរក្សនិយមបានកាន់ អំណាចអស់រយៈពេលា ១៤ឆ្នាំ ប៉ុន្តែក្នុងរយៈ ពេលប៉ុន្មានឆ្នាំថ្មីៗ នេះបានប្រឈមមុខ នឹងបញ្ហាជាច្រើន ចាប់ពីកំណើនសេដ្ឋកិច្ចយឺតរហូតដល់អស្ថិរភាពនយោបាយ ដែលបង្ហាញដោយការផ្លាស់ប្តូរជាញឹកញាប់ នៃការដឹកនាំរបស់គណបក្ស។ បច្ចុប្បន្នបក្ស Tories នៅពីក្រោយគូប្រជែងសំខាន់របស់ពួកគេ គឺគណបក្សការងារ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top