ព័ត៌មានអន្តរជាតិ

យន្តហោះប៊ូអ៊ីង ច្រើនគ្រឿង អាចប្រឈមមុខនឹង គ្រោះថ្នាក់កណ្តាលអាកាស

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដកស្រងចេញពីរដ្ឋបាល អាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានចេញសេចក្តីណែនាំមួយ កាលពីដើមឆ្នាំនេះ ដោយព្រមានថា ភាពមិនប្រក្រតីនៃយន្តហោះ Boeing 777 អាចបណ្តាលឱ្យ ឆេះ ឬផ្ទុះ ប្រសិនបើមិនបានដោះស្រាយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវាមិនច្បាស់ទេថាតើ ប្រតិបត្តិកររបស់យន្តហោះបាន ដោះស្រាយបញ្ហានេះឬយ៉ាងណា។

សេចក្តីណែនាំនេះត្រូវបានចេញកាលពីខែមីនា ខណៈដែល FAA បានស្នើសុំយោបល់រហូតដល់ដើមខែនេះ ហើយក៏នៅចំពេលដែលមានឧប្បត្តិហេតុ សុវត្ថិភាពជាបន្តបន្ទាប់ពាក់ព័ន្ធនឹងយន្តហោះ Boeing ។

យោងតាម ​​FAA បន្ទះដែកដែលភ្ជាប់ទៅនឹងរន្ធធុងឥន្ធនៈ នៅលើស្លាបរបស់យន្តហោះ 777 ត្រូវបានដំឡើងដោយគ្មានចំណងអគ្គិសនីត្រឹមត្រូវឬ មានន័យថាវាអាចធ្វើឲ្យឆ្លងអគ្គិសនី និងបង្កឱ្យមាន ភ្លើងឬការផ្ទុះ កើតឡើងនៅក្នុងធុងឥន្ធនៈរបស់យន្តហោះ។

សេចក្តីណែនាំបានព្រមានថា យន្តហោះប្រភេទ Boeing 777ចំនួន២៩២គ្រឿង ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក អាចប្រឈមនឹងហានិភ័យនេះ។

តែទោះបីជាយ៉ាងណាក្តីក្រុមហ៊ុន Boeing បានច្រានចោលរបាយការណ៍របស់ Daily Mail ដោយទទូចថាការណែនាំ ដែលបានស្នើឡើងគឺជាផ្នែកមួយនៃ ដំណើរការបទប្បញ្ញត្តិស្តង់ដារដែលបាន ជួយធានាថាការធ្វើដំណើរតាមផ្លូវអាកាស គឺជាទម្រង់នៃការដឹកជញ្ជូន ប្រកបដោយសុវត្ថិភាពបំផុត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top