ព័ត៌មានអន្តរជាតិ

ជប៉ុន នឹង​ដាក់​ទណ្ឌកម្ម ​លើក្រុម​ហ៊ុនរុស្ស៊ី​មួយចំនួន ជុំវិញ​ការ​ទិញ ​សព្វាវុធ​របស់​កូរ៉េខាងជើង

kyodo

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ៩ និងបុគ្គលម្នាក់ ដែលមានទំនាក់ទំនងជាមួយរុស្ស៊ី ក៏ដូចជាក្រុមហ៊ុន Cypriot ចំនួនពីរ ជុំវិញការទិញអាវុធរបស់ទីក្រុងមូស្គូ ពីប្រទេសកូរ៉េខាងជើង ចំពេលមានការលុកលុយជាបន្តបន្ទាប់របស់អ៊ុយក្រែន។

ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសជប៉ុន “ថ្កោលទោសយ៉ាងដាច់អហង្ការ” ការផ្ទេរអាវុធទៅឱ្យរុស្ស៊ីពីកូរ៉េខាងជើង ដែលបំពានលើដំណោះស្រាយ ដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top