តេអេរ៉ង់៖ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញផ្សាយរបាយការណ៍ដំបូង ស្តីពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនាពេលថ្មីៗនេះ ដែលបណ្តាលឱ្យមានការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងបក្ខពួករបស់លោក។
បន្ទាប់ពីការធ្លាក់យន្តហោះនេះ គណៈកម្មាធិការស៊ើបអង្កេតជាន់ខ្ពស់ ដែលមានសមាសភាពអ្នកជំនាញ អ្នកឯកទេស និងអ្នកបច្ចេកទេសបានទៅដល់កន្លែងកើតហេតុកាលពីព្រឹកថ្ងៃច័ន្ទ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានដកស្រង់របាយការណ៍របស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់។
យោងតាមរបាយការណ៍ ឧទ្ធម្ភាគចក្របានបន្តដំណើរតាមការកំណត់ទុកជាមុនរបស់ខ្លួននៅតាមផ្លូវ ហើយមិនបានងាកចេញពីផ្លូវហោះហើរនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
របាយការណ៍បានឲ្យដឹងថា ស្ទើរតែមួយនាទីកន្លះមុនពេលកើតហេតុ អ្នកបើកយន្តហោះនៃឧទ្ធម្ភាគចក្រ ដែលបានធ្លាក់នោះបានទាក់ទងទៅកាន់ឧទ្ធម្ភាគចក្រពីរផ្សេងទៀតនៃក្បួនរថយន្តរបស់លោកប្រធានាធិបតី។
វាមិនបានរកឃើញដាននៃគ្រាប់កាំភ្លើង ឬវត្ថុស្រដៀងគ្នានេះត្រូវបានគេរកឃើញនៅលើបំណែកនៃឧទ្ធម្ភាគចក្រ ដែលបានធ្លាក់នោះទេ បន្ទាប់ពីធ្លាក់ចូលទៅក្នុងភ្នំ ឧទ្ធម្ភាគចក្របានឆេះ៕ ប្រែសម្រួល ឈូក បូរ៉ា