ព័ត៌មានអន្តរជាតិ

អ្នកជំនាញថា ឧទ្ធម្ភាគចក្រ របស់ប្រធានាធិបតីអ៊ីរ៉ង់ Raisi មិនត្រូវបាញ់ ដោយគ្រាប់កាំភ្លើងណាមួយឡើយ

RT News

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim and Mehr បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់ អាវុធរបស់ប្រទេសអ៊ីរ៉ង់ បានចេញផ្សាយការរកឃើញបឋម នៃការស៊ើបអង្កេត លើការធ្លាក់ឧទ្ធម្ភាគចក្រ ដែលបានសម្លាប់ប្រធានាធិបតី Ebrahim Raisi និងគណៈប្រតិភូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា គណៈកម្មាធិការស៊ើប អង្កេតជំនាញបានទៅដល់កន្លែងកើតហេតុ កាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីការធ្លាក់យន្តហោះ ហើយមិនបានរកឃើញសញ្ញា នៃផលប៉ះពាល់ដោយ គ្រាប់កាំភ្លើង ឬការខូចខាតស្រដៀងគ្នា នៅក្នុងបំណែក យន្តហោះនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយបាន រាយការណ៍ដោយដកស្រង់សម្តីម ន្ត្រីយោធាអ៊ីរ៉ង់ថា ក្រុមអ្នកស៊ើបអង្កេតបានកំណត់ថា យន្តហោះបានឆេះបន្ទាប់ ពីវាបានធ្លាក់មកដី។

យោងតាមការរកឃើញ ឧទ្ធម្ភាគចក្រ របស់ប្រធានាធិបតី Raisi មិនបានងាក ចេញពីផ្លូវហោះហើរ ដែលបានកំណត់របស់វានោះទេ ។ ប្រហែលមួយនាទីកន្លះមុនពេលធ្លាក់ អ្នកបើកយន្តហោះបានទាក់ទង ជាមួយឧទ្ធម្ភាគចក្រពីរផ្សេងទៀត នៅក្នុងក្រុមហោះហើរ ដោយបន្ថែមថា គ្មានអ្វីគួរឱ្យសង្ស័យត្រូវបាន រកឃើញនៅក្នុងការសន្ទនា រវាងអ្នកបើកយន្តហោះនិងអ្នកបញ្ជូនឡើយ។

គណៈកម្មាធិការបានបន្ថែមថា ព័ត៌មានលម្អិតនឹងត្រូវផ្តល់ ជូនបន្ទាប់ពីការស៊ើបអង្កេតបន្ថែម ៕
ប្រែសម្រួលៈ ណៃ តុលា

To Top