ព័ត៌មានអន្តរជាតិ

ប្រធានសន្តិសុខរុស្ស៊ី អះអាងថា អំពើភេរវកម្ម នៅជាយក្រុងម៉ូស្គូ មានជាប់ពាក់ព័ន្ធ ជាមួយអ៊ុយក្រែន

ម៉ូស្គូ៖ លោក Alexander Bortnikov នាយកសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី បាននលើកឡើងនៅថ្ងៃសុក្រនេះថា ចារកម្មយោធាអ៊ុយក្រែន មានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការវាយប្រហារ ភេរវកម្មនៅសាលាក្រុង Crocus នៅឯជាយក្រុងម៉ូស្គូ ។

លោក Bortnikov បានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាប្រធាន ទីភ្នាក់ងារសន្តិសុខ និងសេវាកម្មពិសេស នៃរដ្ឋឯករាជ្យក្នុងទីក្រុង Bishkek ប្រទេស Kyrgyzstan។

គាត់បានលើកឡើងថា “ការស៊ើបអង្កេតកំពុងបន្ត ប៉ុន្តែវាមានសុវត្ថិភាព រួចទៅហើយក្នុងការនិយាយថា ចារកម្មយោធាអ៊ុយក្រែន មានទំនាក់ទំនងផ្ទាល់ទៅ នឹងការវាយប្រហារមួយនេះ” ។

លោក Bortnikov បានសន្យាថា “គ្រប់កាលៈទេសៈ នៃឧក្រិដ្ឋកម្មនឹងត្រូវបានបង្កើតឡើង ហើយគ្រប់គ្នាដែលជាប់ ពាក់ព័ន្ធក្នុងរឿងនេះ នឹងមិនរួចផុតពីការផ្តន្ទាទោសជាដាច់ខាត” ។

យោងតាមស្ថិតិផ្លូវការបានឱ្យដឹងថា ការបាញ់ប្រហារនៅសាលប្រគុំតន្ត្រី Crocus City Hall នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី២២ ខែមីនា បន្ទាប់មកដោយមានភ្លើងឆេះដ៏ធំបានបណ្តាល ឱ្យមនុស្សយ៉ាងហោចណាស់ចំនួន១៤៤នាក់ស្លាប់ និងចំនួន៥៥១នាក់ផ្សេងទៀត បានរងរបួស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top