ព័ត៌មានអន្តរជាតិ

លោក ពូទីន ចុះហត្ថលេខាលើច្បាប់ ស្តីពីការរឹបអូសទ្រព្យសម្បត្តិ របស់សហរដ្ឋអាមេរិក

ម៉ូស្គូ៖ កាលពីថ្ងៃព្រហស្បតិ៍ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី រុស្ស៊ី បានចុះហត្ថលេខា លើច្បាប់មួយ ស្តីពីការរឹបអូសទ្រព្យ សម្បត្តិ របស់សហរដ្ឋអាមេរិក ដែលនេះជាការឆ្លើយតប ទៅនឹងការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលមានសក្តានុពលដោយសហរដ្ឋអាមេរិក ។

យោងតាមច្បាប់នេះ ធនាគារកណ្តាលរុស្ស៊ី និង អង្គភាពរុស្ស៊ី នឹងមានសិទ្ធិស្វែងរកការដោះស្រាយ តាមផ្លូវច្បាប់នៅក្នុងតុលាការ ក្នុងករណីមានការរឹបអូសទ្រព្យសម្បត្តិដោយសហរដ្ឋអាមេរិកដោយខុសច្បាប់ ។

គណៈកម្មាការពិសេសរបស់រដ្ឋាភិបាលរុស្ស៊ី នឹងកំណត់អត្តសញ្ញាណទ្រព្យសម្បត្តិ ឬទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក រួមទាំងចលនវត្ថុ និងអចលនវត្ថុរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី មូលបត្រ ភាគហ៊ុននៅក្នុងសហគ្រាសរុស្ស៊ី និងសិទ្ធិលើទ្រព្យសម្បត្តិ ដែលអាចត្រូវបានប្រើដើម្បីទូទាត់សង សម្រាប់ការខាតបង់ដែលបានកើតឡើង ។

គួរបញ្ជាក់ថា រដ្ឋាភិបាលត្រូវ បានផ្តល់ឲ្យមានរយៈពេល៤ខែ ដើម្បីណែនាំវិសោធនកម្មច្បាប់រុស្ស៊ី ដើម្បីសម្រួលដល់ការ អនុវត្តក្រឹត្យនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top