បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីសេតវិមានត្រូវបានគេរាយការណ៍ថាមានការព្រួយបារម្ភថា រុស្ស៊ី និងកូរ៉េខាងជើងអាចរួមគំនិតគ្នាបង្កើនភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំនេះ ដើម្បីជួយបេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump យកជ័យជំនះទៅលើលោក Joe Biden ដែលកំពុងកាន់អំណាច។
កាសែតNBC News បានរាយការណ៍កាលពីថ្ងៃសុក្រថារដ្ឋបាលរបស់លោក Biden មាន ការព្រួយបារម្ភកាន់តែខ្លាំងឡើង លើការពង្រឹងទំនាក់ទំនងរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ។
សេតវិមានកំពុងត្រៀមលក្ខណៈសម្រាប់លទ្ធភាពដែលលោក Kim នឹងចាត់វិធានការយោធាបង្កហេតុ តាមការបញ្ជារបស់Putinដើម្បីបង្កើនឱកាសរបស់លោក Trump ក្នុងការបោះឆ្នោតខែវិច្ឆិកា សារព័ត៌មានបានបន្ថែមដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញអត្តសញ្ញាណចំនួនប្រាំមួយរូប។
ប្រភពដដែលបានសរសេរទៀតថា៖យើងគ្មានការសង្ស័យទេថា កូរ៉េខាងជើងនឹងបង្ករឿងនៅឆ្នាំនេះ។ វាគ្រាន់តែជាបញ្ហាថាតើវាកើនឡើងប៉ុណ្ណា។ NBC បាននិយាយថាការផ្លាស់ប្តូរបែបនេះអាចមានន័យថាជា ការភ្ញាក់ផ្អើលសម្រាប់ខែតុលាដែលមានន័យថាជាសកម្មភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយភ្លាមៗមុនពេលបោះឆ្នោតដើម្បីរៀបចំអ្នកបោះឆ្នោត៕ ប្រែសម្រួល៖ស៊ុនលី