ព័ត៌មានអន្តរជាតិ

ស្ថានភាព នាយករដ្ឋមន្ត្រី ស្លូវ៉ាគី បានធូរស្រាល មកវិញហើយ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ទីរពេទ្យ​ដែល​លោក ​កំពុង​ទទួល​ការ​ព្យាបាល នាយករដ្ឋមន្ត្រីស្លូវ៉ាគី ​បាន​និយាយ​ថា ស្ថានភាព​របស់​នាយក​រដ្ឋមន្ត្រី​ស្លូវ៉ាគី Robert Fico បាន​ប្រសើរ​ឡើងវិញហើយ ហើយ គាត់កំពុងជាសះស្បើយ ពីរបួសដោយគ្រាប់កាំភ្លើង បន្ទាប់ពីការប៉ុនប៉ង ធ្វើឃាតកាលពីដើមខែនេះ ។

F.D. មន្ទីរពេទ្យសាកលវិទ្យាល័យ Roosevelt នៅ Banska Bystrica ប្រទេសស្លូវ៉ាគីបានចេញសេចក្តីថ្លែងការណ៍ខ្លីមួយស្តីពីស្ថានភាពរបស់ Fico កាលពីថ្ងៃសៅរ៍ថា បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាវេជ្ជសាស្ត្រថ្ងៃនេះ ក្រុមគ្រូពេទ្យដែលចូលរួមបានបញ្ជាក់ពីភាព ប្រសើរឡើង នៃស្ថានភាពសុខភាព របស់នាយករដ្ឋមន្ត្រី។

នាយក​រដ្ឋមន្ត្រី ​ត្រូវ​បាន​គេ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​ឧសភា បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​នយោបាយ​ក្នុង​ទីក្រុង Handlova ដោយ​ទទួល​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ ជា​ច្រើន​គ្រាប់ ។

លោកFico ភ្លាមៗត្រូវ​បាន​បញ្ជូន ​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ស្ថានភាព​គំរាម​កំហែង ​ដល់​អាយុ​ជីវិត និង​បាន​ទទួល​ការ​វះ​កាត់​សង្គ្រោះ​ បន្ទាន់​រយៈ​ពេល​ប្រាំ​ម៉ោងហើយ គាត់​បាន​សម្រាក​ព្យាបាល ​នៅ​មន្ទីរ​ពេទ្យ​ចាប់​ តាំង​ពី​មាន​ការ​ប៉ុនប៉ង​ធ្វើ​ឃាតនោះមក ។

ជន​ប្រព្រឹត្តិសកម្មភាព ដែលត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​កើត​ហេតុ ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មានឈ្មោះថា Juraj Cintula អាយុ ៧១ ឆ្នាំ ជា​អតីត​សន្តិសុខ និង​ជា​កវីនិពន្ធ​បោះពុម្ព​ផ្សាយ ។ លោកCintula ត្រូវ​បាន​គេ​រាយការណ៍​ ថា ​បាន​កាន់​កាប់​ដោយ​ស្រប​ច្បាប់​កាំភ្លើង​ដែល​គាត់​បាន​ប្រើ​ ដោយ​សារ​តែ​ការងារ​សន្តិសុខ​របស់​គាត់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top