បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេសរុស្ស៊ីត្រូវតែឈាន មួយជំហានទៅមុខជានិច្ចលើស ពីសត្រូវរបស់ខ្លួន ហើយគួរតែរក្សាអត្ថប្រយោជន៍ផ្នែកបច្ចេកវិទ្យា របស់ខ្លួន ដើម្បី ធានាឲ្យបាននូវជ័យជម្នះខានតែបាន។
លោកប្រធានាធិបតីបានធ្វើការកត់ សម្គាល់នេះកាលពីថ្ងៃសៅរ៍ខណៈដែលលោកបានទៅទស្សនាទីស្នាក់ការកណ្តាលនៃសាជីវកម្មមីស៊ីល Tactical ដែលជាក្រុមហ៊ុនការពារជាតិ ដ៏ធំមួយដែលមានទីតាំងនៅខាងក្រៅ ទីក្រុងមូស្គូហើយ លោកPutinបានជួបជាមួយនាយកប្រតិបត្តិ នៃសាជីវកម្មការពារជាតិ ឈានមុខគេរបស់រុស្ស៊ីនេះផងដែរ ។
ការទទួលបានសូម្បី តែអត្ថប្រយោជន៍ផ្នែកបច្ចេកវិទ្យាដ៏ស្តួចស្ដើង វានឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើសមរភូមិនោះ លោកប្រធានាធិបតី បាននិយាយដោយសំដៅទៅលើអ្វី ដែលបានរៀនពីជម្លោះអ៊ុយក្រែន ។
យោងតាមការបញ្ជាក់ ដោយលោក Putin ឧស្សាហកម្មការពារជាតិ របស់ប្រទេសដែលកំពុងរីកដុះដាលចំពេលមានអរិភាព ត្រូវតែមិនត្រឹមតែមាន ប្រសិទ្ធភាព ក្នុងការបំពេញតម្រូវការ របស់យោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើពិពិធកម្ម និងចូលរួមកាន់តែច្រើននៅក្នុងការផលិតស៊ីវិលផងដែរ៕
ប្រែសម្រួល៖ស៊ុនលី