ព័ត៌មានអន្តរជាតិ

«កិច្ចសម្ភាសន៍ជាន់ខ្ពស់» កិច្ចសម្ភាសន៍ជាន់ខ្ពស់ជាមួយលោក Orban នាយករដ្ឋមន្ត្រីហុងគ្រី

កិច្ចសម្ភាសន៍ជាន់ខ្ពស់ លើកនេះបាននាំមកជូនលោកអ្នកអំពីកិច្ចសម្ភាសន៍ជាមួយលោក Orban នាយករដ្ឋមន្ត្រីហុងគ្រី។
លោកOrban បានថ្លែងថា បញ្ហាសំខាន់បំផុតនៅអឺរ៉ុបនៅពេលនេះ គឺសង្គ្រាម គឺបញ្ហាសង្គ្រាម និងសន្តិភាព។

ចិននិងហុងគ្រី មិនដែលគាំទ្រទម្រង់ណាមួយ នៃសង្រ្គាមទេ ពីព្រោះយើងជឿថាសង្គ្រាមបង្កគ្រោះថ្នាក់ដល់ប្រជាជន ហើយសន្តិភាពគឺជាជម្រើសប្រសើរជាង ភាពសុខដុមរមនាគឺជាជម្រើសប្រសើរជាង ហើយកិច្ចសហប្រតិបត្តិការគឺជាជម្រើសប្រសើរជាង។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងពីផែនការសន្តិភាពកាលពីប៉ុន្មានខែមុន ។

ទីពីរគឺវិស័យសេដ្ឋកិច្ច។ ប្រទេសចិនគឺជាប្រទេសនាំមុខគេលើពិភពលោកក្នុងវិស័យជាច្រើន។រថយន្តអគ្គិសនី បច្ចេកវិទ្យាព័ត៌មាន និងផ្លូវដែក បច្ចុប្បន្នក្រុមហ៊ុនចិនកំពុងនាំមុខគេក្នុងវិស័យទាំងនេះនៅលើពិភពលោក។យើងក៏សង្ឃឹមថានឹងអាចចែករំលែកភាគលាភដែលនាំមកដោយបច្ចេកទេសខ្ពស់របស់ប្រទេសចិន។

យើងជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងចិន និងហុងគ្រី គឺជាឱកាសដ៏ល្អសម្រាប់អ្នកធ្វើការខាងវិស័យសេដ្ឋកិច្ច វិនិយោគិន និងសហគ្រិនហុងគ្រី៕

To Top