ព័ត៌មានអន្តរជាតិ

អតីតមន្ត្រី CIA របស់អាមេរិក សារភាពថា បានលួចធ្វើចារកម្មឱ្យប្រទេសចិន

VOA

បរទេស៖ អតីតមន្ត្រី CIA និងជាអ្នកជំនាញភាសាកិច្ចសន្យាសម្រាប់ FBI ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឱ្យប្រទេសចិនយ៉ាងហោចណាស់មួយទសវត្សរ៍ គឺបានសារភាពកំហុសកាលពីថ្ងៃសុក្រនៅក្នុងបន្ទប់តុលាការសហព័ន្ធក្នុងទីក្រុង Honolulu ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Alexander Yuk Ching Ma អាយុ ៧២ ឆ្នាំ ត្រូវបានជាប់ឃុំឃាំងចាប់តាំងពីការចាប់ខ្លួននៅក្នុងខែសីហា ឆ្នាំ២០២០ ។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយនៅក្នុងឯកសារតុលាការថា វាបានប្រមូល “ប្រអប់សង្រ្គាមនៃភស្តុតាងគួរឱ្យស្អប់ខ្ពើម” ប្រឆាំងនឹងគាត់រួមទាំងវីដេអូរយៈពេលមួយម៉ោងរបស់លោក Ma និងសាច់ញាតិចាស់របស់លោក ក៏ជាអតីតមន្រ្តី CIA ផងដែរ បាន ផ្តល់ព័ត៌មានចាត់ថ្នាក់ដល់មន្រ្តីចារកម្មជាមួយក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិនក្នុងឆ្នាំ២០០១ ។

រដ្ឋអាជ្ញាបាននិយាយថា វីដេអូបង្ហាញពី លោក Ma រាប់លុយចំនួន ៥០.០០០ ដុល្លារដែលបានទទួលពីភ្នាក់ងារចិនសម្រាប់សេវាកម្មរបស់គាត់ ។

ក្នុងអំឡុងពេលប្រតិបត្តិការដ៏ក្តៅគគុកមួយ គាត់បានទទួលយកសាច់ប្រាក់រាប់ពាន់ដុល្លារជាថ្នូរនឹងសកម្មភាពចារកម្មកាលពីអតីតកាល ហើយគាត់បានប្រាប់ភ្នាក់ងារសម្ងាត់ FBI ម្នាក់ដែលមានតួនាទីជាមន្ត្រីចារកម្មចិនថាគាត់ចង់ឃើញ “មាតុភូមិ” ទទួលបានជោគជ័យ៕ ប្រែសម្រួលៈ ណៃ តុលា

To Top