បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់រ៉ុក្កែតទៅកាន់ទីក្រុង Tel Aviv ដែលជាការវាយប្រហារលើកដំបូងរបស់ខ្លួនទៅលើទីក្រុងអ៊ីស្រាអែលក្នុងរយៈពេលជិត៤ខែកន្លងមកនេះ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ពីឧបទ្ទវហេតុនេះ ដោយបានចែករំលែករូបភាពនៃមីស៊ីលទាំងនោះផងដែរហើយយោធាបាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចជាច្រើនគ្រាប់ក្នុងចំណោមគ្រាប់ទាំងប្រាំបីដែលចូលមកដោយមិនផ្តល់ចំនួនពិតប្រាកដ។
ខ្សែវីដេអូដែលផ្សព្វផ្សាយតាមអ៊ីនធឺណិតបង្ហាញថា ការវាយប្រហារបានធ្វើឱ្យខូចខាតតែបន្តិចបន្តួចនៅលើដីក្នុងតំបន់ Tel Aviv ។ យ៉ាងហោចណាស់ផ្ទះលំនៅឋានមួយត្រូវបានវាយប្រហារដោយកំទេចកំទី ហើយរណ្ដៅធំមួយត្រូវបានទុកចោលនៅក្នុងតំបន់បើកចំហ។ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីរបួសនោះទេ។
គ្រាប់មីស៊ីលត្រូវបានគេនិយាយថាត្រូវបានបាញ់ចេញពីតំបន់ Rafah នៃតំបន់ Gaza ដែលស្ថិតនៅជិតព្រំដែនប៉ាឡេស្ទីនជាមួយនឹងប្រទេសអេហ្ស៊ីប ជាកន្លែងដែល IDF បាននិងកំពុងធ្វើប្រតិបត្តិការយោធាដ៏ធំមួយប្រឆាំងនឹងក្រុមហាម៉ាស៕ ប្រែសម្រួល៖ស៊ុនលី