ព័ត៌មានអន្តរជាតិ

USGS៖ គ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ វាយប្រហារ ភាគពាយព្យ នៃប្រទេសតុងហ្គា

AFP

SUVA ៖ ទីភ្នាក់ងារស្ទាបស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS) បានឲ្យដឹងថា មានគ្រោះរញ្ជួយដីមួយកម្រិត៦,៦រ៉ិចទ័របានរញ្ជួយក្នុងរយៈចម្ងាយ៧០គីឡូម៉ែត្រនៅភាគពាយព្យ នៃក្រុង Fangale’ounga ប្រទេសតុងហ្គា នៅម៉ោង៩និង៤៧ នាទីម៉ោងក្នុងស្រុក នៅថ្ងៃចន្ទនេះ ។
នៅមិនទាន់មានសេចក្តី រាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬការខូចខាតនោះទេ ។

យោងតាមទីភ្នាក់ងារ USGS បានឱ្យដឹងថា ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនេះ មានជម្រៅ១១២.២ គីឡូម៉ែត្រ ត្រូវបានកំណត់នៅរយៈទទឹង១៩.៣៧៧ដឺក្រេប៉ែកខាងត្បូង និងរយៈបណ្តោយ១៧៤.៨៦៩ ដឺក្រេនៅប៉ែកខាងលិច ។

អ្នកស្រុកបាននិយាយថា គ្រោះរញ្ជួយដីនេះមានអារម្មណ៍ថា កើតឡើងនៅក្នុងរដ្ឋធានី។

មន្ត្រីតុងហ្គាន បានចេញ សេចក្តីព្រមានឲ្យពលរដ្ឋធ្វើការជម្លៀសខ្លួន ចេញពីទឹកដីងាយរងគ្រោះ ហើយទៅកាន់ទីខ្ពស់ជាង នេះដើម្បីសុវត្ថិភាព ។

ប្រទេសកោះប៉ាស៊ីហ្វិក មានដូចជា ហ្វីជី តុងហ្គា និងវ៉ានូអាទូ ស្ថិតនៅលើតំបន់ប៉ាស៊ីហ្វិកហៅថា “រង្វង់នៃព្រះអគ្គី” ដែលជាតំបន់រញ្ជួយដី និងតំបន់ភ្នំភ្លើង ដែលបន្ទះទ្វីបប៉ះគ្នាបង្កើត ឱ្យមានសកម្មភាពរញ្ជួយដីជាញឹកញាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top