បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macronត្រូវបានគេរំពឹងថា នឹងបង្ហាញផែនការមួយ ក្នុងសប្តាហ៍នេះ សម្រាប់កិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធលើការពង្រឹង ប្រព័ន្ធការពារដែន អាកាសរបស់អឺរ៉ុប នៃភាគីទាំងពីរ។
មេដឹកនាំអាល្លឺម៉ង់ និងបារាំងគ្រោងនឹងពិភាក្សា អំពីគំនិតផ្តួចផ្តើមនេះនៅថ្ងៃអង្គារនេះ នេះបើយោងតាមក្រុមមនុស្ស ដែលដឹងពីបញ្ហានេះបានប្រាប់អ្នកសារព័ត៌មាន ។ លោក Macron បានទៅដល់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ក្នុងដំណើរទស្សនកិច្ច ផ្លូវរដ្ឋរយៈពេលបីថ្ងៃ។
ប្រភពដដែលបានប្រាប់ Bloomberg ថាមេដឹកនាំក៏នឹងនិយាយអំពីផែនការ បន្ថែមប្រព័ន្ធការពារដែន អាកាសអឺរ៉ុបថ្មីមួយ ដើម្បីបំពេញបន្ថែមគំនិតផ្តួចផ្តើម Sky Shield Initiative (ESSI) ដែលដឹកនាំដោយអាល្លឺម៉ង់ផងដែរ។
គំនិតនៃការបង្កើតខែលការពារ ដែនអាកាស pan-EU ត្រូវបានស្នើឡើង ដំបូងដោយ Scholz ក្នុងឆ្នាំ២០២២ចំពេលមានការព្រួយ បារម្ភអំពីសមត្ថភាព មានកម្រិត របស់ប្រទេសអ៊ឺរ៉ុបក្នុងការទប់ទល់នឹង ប្រព័ន្ធមីស៊ីលផ្លោង 9K720 Iskander របស់រុស្ស៊ី៕
ប្រែសម្រួល ៖ស៊ុនលី