ព័ត៌មានអន្តរជាតិ

“ការធ្វើកំណែទម្រង់ ត្រូវផ្តោតសំខាន់ ទៅលើការគ្រោងផែនការ ហើយកាន់តែត្រូវផ្តោត សំខាន់ទៅលើការអនុវត្ត”

សុន្ទរកថា គន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយសហគ្រាស និងអ្នកជំនាញការ ទទួលបានប្រតិកម្មតបយ៉ាងខ្លាំងក្លា ពីសំណាក់ឥស្សរជនគ្រប់ មជ្ឈដ្ឋានក្នុងសង្គម ។

តំណាងគ្រប់រូបបានថ្លែងថា សុន្ទរកថាគន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនីស្តចិន បានឆ្លើយតប យ៉ាងស៊ីជម្រៅ នូវបញ្ហាមួយចំនួនអំពីទ្រឹស្តី សំខាន់និងការអនុវត្ត ជាក់ស្តែងក្នុងការ អភិវឌ្ឍនិងកំណែទម្រង់ ដែលបានប្រមូលផ្តុំគំនិតឯកភាពរួមយ៉ាងទូលំទូលាយ និងបំពេញបន្ថែមជំនឿចិត្តយ៉ាងខ្លាំងក្លា ដើម្បីជំរុញកំណែទម្រង់ ឱ្យស៊ីជម្រៅដោយ គ្រប់ជ្រុងជ្រោយ និងជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន ថែមមួយកម្រិតទៀត ក្នុងដំណើរថ្មី ។

លោក Hu Chaohui អគ្គនាយករងនៃអគ្គនាយកដ្ឋាន កំណែទម្រង់ប្រព័ន្ធរបបចម្រុះ នៃគណៈកម្មាធិការជាតិ អភិវឌ្ឍន៍និងកំណែ ទម្រង់ចិនបានថ្លែងថា យើងត្រូវរៀន សូត្រឱ្យបានស៊ីជម្រៅនូវគំនិតថ្មី ទស្សនៈថ្មីនិងការវិនិច្ឆ័យថ្មី មួយចំនួនរបស់លោក Xi Jinping អំពីការជំរុញ កំណែទម្រង់ឱ្យ ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់ការផ្សារភ្ជាប់ ការដឹកនាំគោលដៅជា មួយការដឹកនាំដៅដំណោះស្រាយបញ្ហា ចាត់ទុកកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចជាការណែនាំផ្លូវ និងពន្លឿនប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ នៃសង្គមនិយមប្រកបដោយកម្រិតខ្ពស់ ក្នុងន័យផ្តល់កម្លាំងចលករនិងការ ធានាផ្នែកប្រព័ន្ធរបបយ៉ាងខ្លាំងក្លា ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាជំរុញការកសាងទំនើប កម្មតាមបែបផែនចិនផងដែរ ៕

To Top