បរទេស៖ រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃច័ន្ទថា ការបាក់ដីដ៏ធំរបស់ប្រទេសប៉ាពួញូហ្គីណេ កាលពីបីថ្ងៃមុនបានកប់ មនុស្សជាង ២.០០០ នាក់ ខណៈលក្ខណ្ឌដីគឺ បានរារាំងការផ្តល់ជំនួយ និងបន្ថយក្តីសង្ឃឹមក្នុងការ ស្វែងរកអ្នកនៅរស់រានមានជីវិត។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រោះ មហន្តរាយ ជាតិបានផ្តល់លេខថ្មីនៅក្នុងលិខិតមួយទៅ កាន់អង្គការសហប្រជាជាតិ ដែលអាចធ្វើឱ្យមនុស្សស្លាប់ច្រើនជាង ៦៧០នាក់។
ជំរឿនដ៏គួរឱ្យជឿជាក់ចុងក្រោយ របស់ប្រទេសកោះប៉ាស៊ីហ្វិកគឺនៅឆ្នាំ ២០០០ ហើយមនុស្សជាច្រើនរស់នៅក្នុង ភូមិភ្នំដាច់ស្រយាល។
រដ្ឋមន្ត្រីការពារជាតិប្រទេសនេះ លោក Billy Joseph បាននិយាយថា មនុស្ស ៤.០០០ នាក់បាននិងកំពុងរស់នៅ ក្នុងភូមិដាច់ស្រយាលចំនួន ៦ ក្នុងតំបន់ Maip-Mulitaka ក្នុងខេត្ត Enga ជាកន្លែងដែលការបាក់ដី បានកើតឡើង នៅព្រឹកព្រលឹមថ្ងៃសុក្រ ខណៈដែលមនុស្សភាគច្រើនកំពុងដេកលក់។
ផ្ទះជាង១៥០ខ្នង ត្រូវបានកប់ក្រោមគំនរបាក់បែកស្មើនឹងផ្ទះកម្ពស់ជិត២ជាន់។ អ្នកជួយសង្គ្រោះបានឮ សំឡេងស្រែកពីក្រោមដី។
អ្នកស្រុក Evit Kambu បានប្រាប់រ៉យទ័រថា “ខ្ញុំមានសមាជិកគ្រួសាររបស់ខ្ញុំចំនួន ១៨ នាក់ត្រូវបានកប់នៅក្រោមកំទេចកំទី និងដីដែលខ្ញុំកំពុងឈរ ហើយសមាជិកគ្រួសារជាច្រើនទៀតនៅក្នុងភូមិដែលខ្ញុំមិនអាចរាប់បាន” ។ ប៉ុន្តែខ្ញុំមិនអាចយកសាកសពចេញមកវិញបានទេ ដូច្នេះខ្ញុំឈរនៅទីនេះដោយអស់សង្ឃឹម»៕
ប្រែសម្រួល: ណៃ តុលា