ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ជំរុញឱ្យសម្ព័ន្ធមិត្តអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ របស់លោកខាងលិច បាញ់ចូលប្រទេសរុស្ស៊ី

AFP
" "

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃចន្ទបានជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិច អនុញ្ញាតឱ្យទីក្រុងគៀវ វាយប្រហារគោលដៅយោធា នៅក្នុងប្រទេសរុស្ស៊ីជាមួយនឹង អាវុធចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ ដោយលោកខាងលិចក្នុងការការពារស្វ័យការពារ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Zelenskyy បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez ក្នុងអំឡុងពេលទស្សនកិច្ច កាលពីថ្ងៃចន្ទនៅទីក្រុងម៉ាឌ្រីដថា “យើងត្រូវពង្រឹងការងាររួមគ្នារបស់យើង ជាមួយដៃគូរបស់យើងដើម្បី សម្រេចឱ្យបានកាន់តែច្រើន។

" "

លោក Zelenskyy បាននិយាយទៀតថា “យើងត្រូវធ្វើការជាមួយគ្នា និងដាក់សម្ពាធមិនត្រឹមតែលើរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើដៃគូរបស់យើងផងដែរ ដើម្បីផ្តល់ឱកាសឱ្យយើងការពារខ្លួនប្រឆាំងនឹងរុស្ស៊ី” ដោយបន្ថែមថា អ៊ុយក្រែនត្រូវការប្រព័ន្ធការពារ ពីលើអាកាសដើម្បីការពារខ្លួនពី ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។

" "

លោកបានបន្ថែមថា “សូម្បីតែដៃគូដែលខ្លាចក្នុងការផ្តល់នេះ ឬដំបូន្មាននោះ ក៏គួរតែយល់ថា ការការពារដែនអាកាស គឺជាការការពារ មិនមែនការវាយប្រហារនោះទេ” ដោយចង្អុលបង្ហាញថា អ៊ុយក្រែនត្រូវបានវាយប្រហារដោយ គ្រាប់បែកពីលើអាកាសចំនួន ៣.០០០ គ្រាប់ក្នុងមួយខែៗ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top