តូក្យូ ៖ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុន បានបញ្ជាក់ ជាមួយកូរ៉េខាងត្បូង និងចិន អំពីសារៈសំខាន់ នៃការរំសាយអាវុធ នុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រី ជប៉ុនលោក ហ្វូមីអូ គូស៊ីដា បានឲ្យដឹងប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានប្រកាសពីផែនការបាញ់ បង្ហោះរ៉ុក្កែតផ្ទុកផ្កាយរណប ។
ប៉ុន្តែសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ របស់មេដឹកនាំទាំងបី មិនបាននិយាយអំពីការប្តេជ្ញាចិត្ត របស់ពួកគេចំពោះ “ការលុបបំបាត់នុយក្លេអ៊ែរពេញលេញ នៃឧបទ្វីបកូរ៉េ” ដូចដែលបានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំកំពូលកាលពីខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងឆឹងទូ ភាគនិរតីនៃប្រទេសចិននោះទេ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បន្ទាប់ពីការជួបជុំគ្នា នៅទីក្រុងសេអ៊ូល លោក គីស៊ីដា បានឲ្យដឹងថា ស្ថិរភាពនៅលើឧបទ្វីបកូរ៉េគឺស្ថិតនៅក្នុង “ផលប្រយោជន៍រួម” នៃប្រទេសអាស៊ីទាំងបី។
សេចក្តីថ្លែងការណ៍គ្រាន់តែបានឲ្យដឹងថា “យើងបានបញ្ជាក់ឡើងវិញនូវជំហរស្តីពីសន្តិភាព និងស្ថិរភាពក្នុងតំបន់ ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងបញ្ហាការចាប់ពង្រត់រៀងៗខ្លួន។ យើងយល់ព្រមបន្តការខិតខំប្រឹងប្រែងជាវិជ្ជមាន សម្រាប់ការដោះស្រាយនយោបាយ នៃបញ្ហាឧបទ្វីបកូរ៉េ”។
កូរ៉េខាងជើង បានឲ្យដឹង ថ្ងៃចន្ទនេះថា ខ្លួន “ថ្កោលទោស និងច្រានចោល” សេចក្តីប្រកាសរួមថាជា “ការប្រឈមមុខដាក់គ្នា” ចំពោះអធិបតេយ្យភាព របស់ប្រទេស និងចង់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន”៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
