តូក្យូ៖ កប៉ាល់របស់ចិនត្រូវបានគេប្រទះឃើញនៅជិតប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុនក្នុងសមុទ្រចិនខាងកើតនៅថ្ងៃច័ន្ទ ក្នុងរយៈពេល ១៥៨ ថ្ងៃជាប់គ្នា ដោយបានបំបែកកំណត់ត្រាថ្មីចាប់តាំងពីរដ្ឋាភិបាលជប៉ុនបានដាក់កោះតូចៗឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋក្នុងឆ្នាំ២០១២។
នាវាឆ្មាំសមុទ្រចិនសរុបចំនួន ៤គ្រឿង ត្រូវបានគេរកឃើញថាកំពុងធ្វើដំណើរនៅខាងក្រៅដែនទឹករបស់ប្រទេសជប៉ុន ដោយកប៉ាល់ឆ្មាំឆ្នេរសមុទ្រជប៉ុន។ យោងតាមឆ្មាំឆ្នេរសមុទ្រជប៉ុន បានឱ្យដឹងថា នាវាមួយក្នុងចំណោមនាវាទាំង ៤ ត្រូវបានបំពាក់ដោយអ្វីដែលគេជឿថា ជាកាណុងបាញ់។
វត្តមានបន្តនៃនាវាចិននៅជុំវិញកូនកោះដែលគ្មានមនុស្សរស់នៅ ដែលទីក្រុងប៉េកាំងទាមទារ និងហៅថាកោះដាយយូ បង្ហាញពីភាពតានតឹង ដែលកំពុងបន្តរវាងប្រទេសជិតខាងអាស៊ីទាំងពីរលើពួកគេ។
ប្រធានខុទ្ទកាល័យលោកលោក Yoshimasa Hayashi បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថាស្ថានភាពនេះគឺ “ធ្ងន់ធ្ងរខ្លាំងណាស់ យើងនឹងមានការប្រុងប្រយ័ត្ន ក្នុងការត្រួតពិនិត្យកប៉ាល់ចិន ហើយឆ្លើយតបទៅប្រទេសចិន ដោយស្ងប់ស្ងាត់ និងតាំងចិត្ត”។
ឆ្មាំឆ្នេរសមុទ្រជប៉ុន បានរកឃើញកប៉ាល់ចិនទាំងបួន ក្នុងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានជួបប្រជុំទ្វេភាគីជាផ្លូវការ លើកដំបូងជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង៕
ប្រែសម្រួល ឈូក បូរ៉ា